Connect with us

ជីវិតកម្សាន្ដ

លោក គួច ខេវិន ស្នើថា មុនចែករំលែកអ្វីមួយ គួរថ្លឹងថ្លែងឱ្យប្រាកដសិន ជៀសវាងនាំរឿងបំពុលសង្គម

បានផុស

នៅ

ក្នុងបំណងចូលរួមបំបាត់រឿងមិនល្អដែលនាំឱ្យបំពុលសង្គម លោក គួច ខេវិន អតីតផលិតករកម្មវិធីកម្សាន្តបានចេញមុខបំផុសជាថ្មី ដោយស្នើដល់មហាជនអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ពិសេសហ្វេសប៊ុក គួរថ្លឹងថ្លែងឱ្យប្រាកដសិនមុននឹងការបង្ហោះឬចែករំលែកអ្វីមួយ។

គួច ខេវិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងជាទស្សន:របស់លោក គួច ខេវិន នាពេលនេះដោយសង្កេតឃើញថាបច្ចុប្បន្ន កំពុងមានបុគ្គលមួយចំនួនបានបង្កើតនូរឿងរ៉ាវអត់ប្រយោជន៍ដែលនាំឱ្យបំពុលសង្គម តាមរយ:ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកធ្វើជាឈ្នាន់ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនជាដើម។

អតីតផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះលោក គួច ខេវិន បានលើកឡើងជាទស្សន:ខ្លីទៅកាន់អ្នកចូលលេ ងបណ្តាញបណ្តាញទំនាក់ទំនងសង្គមថា “ចូរប្រើប្រាស់ Facebook ឬ share របស់អ្នកឱ្យមានប្រយោជន៍​ដល់សង្គម​”។មិនមែនទើបជាលើកទី១ទេដែលអ្នកសិល្ប:ជើងចាស់រូបនេះតែ ងចេញមុខដាស់តឿនពាក់ព័ន្ធការប្រើប្រាស់បណ្តាញសង្គមដើម្បីជាប្រយោជន៍ដល់សង្គម។

តាមការកត់សម្គាល់ កន្លងមកក៏មានអ្នកសិល្ប:ជើងចាស់ល្បីឈ្មោះលោក ដួង សុខគា តែងបង្ហាញការព្រួយបារម្ភនិងចេញសារបំផុសជាបន្តបន្ទាប់ ជុំវិញអ្នកប្រើប្រាស់បណ្តាញសង្គមយកហ្វេសប៊ុកដើម្បីជាការដាស់តឿនថា មុននិយាយអ្វីនៅលើបណ្តាញសង្គម គួរថ្លឹងថ្លែងឱ្យប្រាកដសិន ព្រោះថាទស្សន:ខ្លះ អាចឱ្យផលអវិជ្ជមានមកខ្លួនអ្នកនិងសង្គម។

លោក ដួង សុខគា ធ្លាប់បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយចាត់ទុកថាការលេងហ្វេសប៊ុកគឺដើម្បីទទួលចំណេះដឹង និងជាប្រយោជន៍សម្រាប់សង្គមពោលគឺកុំបង្កើតរឿងក្តៅក្រហាយចាក់ឆ្កឹះរុកឆ្កៀល៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គួច ខេវិន
ជីវិតកម្សាន្ដ៣៨ វិនាទី មុន

លោក គួច ខេវិន ស្នើថា មុនចែករំលែកអ្វីមួយ គួរថ្លឹងថ្លែងឱ្យប្រាកដសិន ជៀសវាងនាំរឿងបំពុលសង្គម

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ រម្លឹកម្តងទៀត! អ៊ុយក្រែន ត្រូវសងអាមេរិកវិញទាំងអស់

ព័ត៌មានជាតិ១១ ម៉ោង មុន

សប្តាហ៍​ទី​៤ នា​រាត្រីថ្ងៃទី២២ខែកុម្ភៈនេះ ផ្លូវថ្មើជើង Walk Street បន្ថែមការរៀបចំឱ្យមានរបាំបុរាណ និងការតាំងវត្ថុអនុស្សាវរីយ៍ចាបុី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត

ព័ត៌មានជាតិ១៣ ម៉ោង មុន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម