Connect with us

ជីវិតកម្សាន្ដ

នេន ទុំ និង មហាជន ស្ងើចសរសើរសមត្ថភាព ហុងហ្វូ វ័យ ៧ឆ្នាំសោះ អាចច្រៀងឆាកផ្ទាល់បាន

បានផុស

នៅ

តារាចម្រៀង Hip Hop ល្បីឈ្មោះ នេន ទុំ និង មហាជនបានបង្ហាញការកោតសរសើរចំពោះកុមារ ហុងហ្វូ ដែលអាចច្រៀងចម្រៀងរ៉េបដោយផ្ទាល់លើឆាកតន្ត្រី ជាមួយនឹងភាសាច្បាស់ៗ ញាប់ស្មេរ ហើយពិរោះថែមទៀត។

កាន់តែចម្រើនវ័យ ហុងហ្វូ កាន់តែធ្វើមហាជនភ្ញាក់ផ្អើលនឹងទេពកោសល្យច្រៀងចង្វាក់រ៉េប Hip Hop ដែលកុមាររូបនេះ តែងបានបង្ហាញជារឿយៗ។ ជាក់ស្តែង តាមរយៈចម្រៀងរ៉េបច្រៀងរួមគ្នានឹងតារាចម្រៀងជើងចាស់ផ្នែកតន្ត្រីទាន់សម័យ នេន ទុំ លើឆាកប្រគំតន្ត្រីថ្មីនេះ កុមារា ហុងហ្វូ ទទួលបានការកោតស្ញប់ស្ញែងជាថ្មី នូវជំនាញដ៏បុិនប្រសព្វ ខណៈមានវ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ។

មួយរយៈពេលចុងក្រោយនេះ តារា Hip Hop ជើងចាស់ នេន ទុំ ហាក់បង្ហាញវត្តមានជាមួយនឹងកុមារា ហុងហ្វូ ជាញឹកញាប់ និងធ្លាប់ប្រកាសបំណងចេញចម្រៀងរួមគ្នាផងដែរ។ តាមរយៈវីដេអូភ្ជាប់នឹងខ្លឹមសារ “អាយុ ៧ឆ្នាំសោះធ្វើបាន ច្រៀងផ្ទាល់ ជិតដល់ពេលហើយ ហុងហ្វូ នេនទុំ​” សាធារណជនដែលជាអ្នកគាំទ្រ ជឿជាក់ថា នោះអាចជាការផ្តល់រសជាតិថ្មីមិនធ្លាប់ពីតារាចម្រៀង Hip Hop ជើងចាស់ និងតារារ៉េបតូច ដែលគ្រប់គ្នាកំពុងទទឹងចាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពីឆ្នាំទៅ កុមារ ហុងហ្វូ ធ្លាប់ធ្វើឱ្យមហាជនមានការភ្ជាក់ផ្អើលខ្លាំងម្តងរួចហើយ តាមរយៈចម្រៀងរ៉េប “អ្នកជំនាន់ក្រោយ” ដែលរៀបរាប់សរសើរ និងលើកតម្កើងវប្បធម៌ខ្មែរយ៉ាងអស្ចារ្យ។

ចម្រៀងមួយបទនេះ បានអង្រួនចិត្តមហាជនជាខ្លាំង ក៏ដោយសារតែ ហុងហ្វូ មានវ័យក្មេងខ្លាំង តែការបង្ហើរសំនៀងរបស់ ហុងហ្វូ មិនចាញ់មនុស្សធំនោះឡើយ ហើយអ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាអត់សរសើរមិនបាននោះ គឺការរ៉េបលើកតម្កើងសម្បត្តិ វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈប៉ារ៉ូលពាក្យចុងចួន រណ្ដំគ្រប់ម៉ាត់ ក្រោមការតែងទំនុកច្រៀង ដោយ តារាចម្រៀងរ៉េប Zento។

ជាការកត់សម្គាល់ កុមារារូបនេះ ពិតជាមានដុង្គខាងសិល្បៈចម្រៀងរ៉េប Hip Hop ខ្លាំងមិនធម្មតា។ មហាជនជឿជាក់ថា ហុងហ្វូ នឹងក្លាយជាតារារ៉េបឆ្នើមមួយរូបនាថ្ងៃអនាគតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម