ជីវិតកម្សាន្ដ
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
បណ្ដាញសង្គមកំពុងតែផ្ទុះការសរសើរទៅយុវតី លីនដា ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីរបស់ប្រេនលំដាប់ពិភពលោក Bvlgari Aeterna នៅមុខប្រសាទតាព្រហ្ម កាលពីរាត្រីថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ ២០២៥ នៅក្នុងឈុតពណ៌ទឹកមាសរំលេចក្បាច់ខ្មែរ ព្រមទាំងគ្រឿងអលង្ការលម្អខ្លួន តម្លៃរាប់លានដុល្លារឯណោះ។

ជាក់ស្ដែង នៅក្នុងកម្មវិធីរាត្រីស្រមោលសរបស់ប្រេនលំដាប់ កញ្ញា លីនដា ដែលគេស្គាល់យ៉ាងច្បាស់ថា ត្រូវជាកូនស្រីរបស់លោកឧត្ដមសេនីយ៍ឯក យឹម លាង និងជាចៅស្រីរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញខ្លួនក្នុងឈុតពណ៌ទឹកមាសវែងអន្លាយឆែកត្រឹមភ្លៅ ចំណែកឯអាវរចនាបែបលោហពណ៌មាស ជាលំនាំបុរាណនិងសហសម័យលាយឡំគ្នាបង្កើតជារ៉ូបស៊ីវល័យ មានតែមួយគ្មានពីរ។
បន្ថែមពីលើឈុតប្រណិតដែលរូបនាងបានស្លៀកចូលរួមក្នុងកម្មវិធី លីនដា ក៏មិនភ្លេចពាក់នូវគ្រឿងអលង្ការលម្អខ្លួនបង្កើតភាពប្រណិតឆើតឆាយ មិនចាញ់តារាបរទេសដែលមកចូលរួមឡើយ។ យ៉ាងណាក៏ដោយ មិនមែនត្រឹមរូបសម្រស់ស្រស់សោភានិងឈុតរបស់កូនអភិជនស្លៀកនោះទេ។ ជាទីចាប់អារម្មណ៍បំផុត នោះគឺតម្លៃនៃគ្រឿងលម្អខ្លួនរបស់នាងរាប់ចាប់តាំងពី ក្រវិល,ចិញ្ចៀន , ខ្សែក, កងដៃ និងកាបូប ដែលសុទ្ធសឹងតែជាយីហោ Bvlgari ទាំងអស់។
យោងទៅតាមប្រភពពី Bvlgari បានឲ្យដឹងថា តម្លៃនៃគ្រឿងលម្អខ្លួនរបស់នាងសរុបទាំងអស់គឺជិត ១លានដុល្លារអាមេរិក។ ប៉ុន្តែនេះក៏មិនមែនជារឿងប្លែកនោះទេ សម្រាប់លីនដា មិនថាសម្រស់ និងឈុតប្រណិត ឬគ្រឿងលម្អកាយលើរូបនាង។ រាល់ពេលបង្ហាញខ្លួនក្នុងកម្មវិធីមង្គលម្ដងៗ សម្រស់កូនស្រីពៅឯកឧត្ដមអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែទទួលបានការចាប់អារម្មណ៍ពីមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសទាក់ទិននឹងរួបសម្រស់ ល្អគន់ គ្មានទាស់ត្រង់ណា ព្រមជាមួយការរៀបចំខ្លួនយ៉ាងសមសួន ស័ក្ដិសមនឹងគ្រប់កម្មវិធីនាពេលកន្លងមក៕
សូមទស្សនានូវរូបភាពខាងក្រោម ៖





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពេជ្រ សូលីកា និយាយពាក្យក្នុងចិត្ត ធ្វើឱ្យរៀមច្បង យក់ ថិតរដ្ឋា រំភើបស្រស់ទឹកភ្នែកលើឆាក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី