Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់ម៉ឺននាក់ចូលរួមពិធីបុណ្យសពដ៏ធំរបស់មេដឹកនាំ​ក្រុមហេសបូឡា​

បានផុស

នៅ

មនុស្សរាប់ម៉ឺននាក់ចូលរួមពិធីបុណ្យសពមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ដែលបានពន្យារជិតប្រាំខែ បន្ទាប់ពីគាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅជាយក្រុងភាគខាងត្បូងទីក្រុង Beirut ប្រទេសលីបង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៤ខែកុម្ភៈនេះ។

(រូបភាព៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកកាន់ទុក្ខរាប់ម៉ឺននាក់​ដ៏​ច្រើន​កកកុញពេញកីឡដ្ឋាន Camille Chamoun Sports City ដ៏ធំបំផុតរបស់ទីក្រុង Beirut ជាកន្លែងដែលពិធីប្រារព្ធឡើង និងក៏មានការប្រមូលផ្តុំនៅតាមផ្លូវជុំវិញ។ ក្បួនដង្ហែដ៏ធំមួយបានតាមពីក្រោយមឈូសរបស់មេដឹកនាំទៅកាន់ទីសក្ការបូជាមួយនៅភាគខាងត្បូងទីក្រុងBeirut ជាកន្លែងដែលត្រូវបញ្ចុះសាកសពលោក។

បើតាមអគ្គលេខាធិការ ក្រុមហេសបូឡា លោក Naim Qassem បានថ្លែងទៅកាន់អ្នកកាន់ទុក្ខ និងបានប្តេជ្ញាថានឹងបន្តដើរតាមផ្លូវរបស់លោក Nasrallah «ទោះបីជាយើងទាំងអស់គ្នាត្រូវបានសម្លាប់ក៏ដោយ»។

ការស្លាប់របស់លោក Nasrallah គឺជាការបញ្ចប់យុគសម័យមួយសម្រាប់ក្រុមសកម្មប្រយុទ្ធដែលបានកើនឡើងពីក្រុមយុទ្ធជនទ័ពព្រៃដែលពោរពេញដោយកំហឹងក្នុងឆ្នាំ១៩៨២ទៅជាកម្លាំងក្នុងតំបន់ដែលឥទ្ធិពលរបស់វាលាតសន្ធឹងលើប្រទេស​យ៉ាងហោចណាស់បួន។

លោក​Nasrallah ត្រូវ​បាន​ជាប់​ឆ្នោត​ជា​មេ​ដឹក​នាំ​ក្រុម​ប្រដាប់​អាវុធ​ក្នុង​ឆ្នាំ ១៩៩២ នៅអាយុ ៣២ ឆ្នាំ។ លោក​បាន​បន្ត​ធ្វើ​ជា​អធិបតី​ក្នុង​យុទ្ធនាការ​ទ័ពព្រៃ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ ដែល​នៅ​ទីបំផុត​បាន​បណ្ដេញ​កងកម្លាំង​អ៊ីស្រាអែល​ចេញ​ពី​ប្រទេស​ក្នុង​ឆ្នាំ ២០០០ ដោយ​បញ្ចប់​ការ​កាន់កាប់​រយៈពេល២២ឆ្នាំរបស់អ៊ីស្រាអែផល។ ក្នុងឆ្នាំ ២០០៦ លោកក៏បានដឹកនាំក្រុមសកម្មប្រយុទ្ធ ហេសបូឡា ក្នុងសង្គ្រាមប្រឆាំងអ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញផ្នែកជាច្រើននៃប្រទេសលីបង់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងរដ្ឋបានឱ្យដឹងថា ក្នុងអំឡុងពេលពិធីបុណ្យសពនេះ អ៊ីស្រាអែលបានវាយប្រហារទីតាំងជាច្រើននៅភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់ផងដែរ។ បើតាមយោធា​អ៊ីស្រាអែលបានអះអាងថា​បាន​វាយ​ប្រហារ​ឃ្លាំង​ស្តុក​អាវុធ​របស់​ក្រុមហេសបូឡា។

(រូបភាព៖ AP)

គួររម្លឹកថាកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហេបូឡា និងអ៊ីស្រាអែលត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកាឆ្នាំមុន ដោយបញ្ចប់សង្គ្រាមរយៈពេលជាច្រើនខែ ប៉ុន្តែនៅតែមានការវាយប្រហារគ្នាទៅវិញទៅមកជារឿយៗ។

ឲ្យតែមានសង្រ្គាមផ្ទុះឡើងនៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន កងកម្លាំងរបស់លោក Nasrallah តែងធ្វើអន្តរាគមន៍ក្នុងនាមក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ដោយបានបង្រួបបង្រួមការគាំទ្ររបស់ទីក្រុងតេអេរ៉ង់។ ប៉ុន្តែសំណាងរបស់ពួក​ហេស​បូឡា​បានផ្លាស់ប្តូរបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដែលដឹកនាំដោយហាម៉ាសលើអ៊ីស្រាអែលដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់នៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣។

បន្ទាប់ពីការវាយប្រហារនេះក្រុមហេបូឡាបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កកែតទៅលើអ៊ីស្រាអែលដើម្បីគាំទ្រក្រុមហាម៉ាសដោយបង្ខំឲ្យជម្លៀសប្រជាជនអ៊ីស្រាអែលប្រហែល៦០០០០ នាក់ ខណៈអ្នកស្រុកលីបង់ប្រហែល ១០០០០០ នាក់នៅភាគខាងត្បូងក៏ត្រូវបានផ្លាស់ទីលំនៅនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។ លោក Nasrallah បានហៅវាថាជា «រណសិរ្សគាំទ្រ» ដែលមានគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយលុកសងសឹករបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាដែកបានសម្លាប់មនុស្សជាង៤៨០០០នាក់៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម