ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
ក្រោយមានការទាមទារម្តងហើយម្តងទៀតពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យទីក្រុងកៀវ សងបំណុលចំពោះជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនជួយអ៊ុយក្រែន តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ីនោះ ស្រាប់តែពេលនេះ លោកវ្ល៉ាឌីមៀរ ហ្សេលេនស្គី ផ្តាំទៅលោក ត្រាំ ថា ប្រទេសរបស់លោក នឹងមិនសងដាច់ខាត ព្រោះវាជាជំនួយឥតសំណង ដែលបានព្រមព្រៀងជាមួយលោក ចូ បៃដិន ជួយពេលមានសង្គ្រាម។

លោកហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់បែបនេះ ក្នុងវេទិកា «អ៊ុយក្រែនឆ្នាំ២០២៥» ដែលរៀបចំឡើងនៅទីក្រុង កៀវ កាលពីថ្ងៃអាទិត្យទី២៣ខែកុម្ភៈ។ មេដឹកនាំអ៊ុយក្រែននិយាយថា លោក ត្រាំ និយាយបំផ្លើសពេកហើយដែលថា អ៊ុយក្រែនជំពាក់លុយអាមេរិក ៣៥០ពាន់លានដុល្លារតាំងពីផ្ទុះសង្គ្រាម។ អ៊ុយក្រែន ទទួលបានជំនួយតែ១០០ពាន់លានទេ មិនមែន៣៥០ពាន់លាន ៥០០ពាន់លានឬ៧០០ពាន់លានដែរ ហើយសូម្បីលុយ១០០ពាន់លាន ក៏អ៊ុយក្រែន នឹងមិនទទួលស្គាល់ថាជាបំណុលដែរ។
លោកសង្កត់ធ្ងន់ថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយអតីតប្រធានាធិបតីអាមេរិក ចូ បៃដិន ថាប្រាក់ទាំងនេះគឺជាជំនួយឥតសំណង មិនមែនកម្ចីទេ ដូច្នេះមិនចាំបាច់សងឡើយ។

ស្របពេលជាមួយគ្នានោះ លោកហ្សេលេនស្គីនិយាយថា «ខ្ញុំទទួលស្គាល់ថា យើងពិតជាបានទទួល ១០០ពាន់លានដុល្លារមែន ប៉ុន្តែមិនទទួលស្គាល់ ៥០០ពាន់លានទេ។ ឥឡូវអ្វីៗបានលាតត្រដាងយ៉ាងច្បាស់ថាយើងកំពុងនិយាយអំពីបំណុល មិនមែនជាការវិនិយោគទេ។ ការសងបំណុលបែបនេះ នឹងធ្វើឲ្យប្រជាជនអ៊ុយក្រែនដប់ជំនាន់ ត្រូវជាប់បំណុលវ័ណ្ឌ.ក ដូច្នេះវាមិនអាចទទួលយកបានឡើយ។
ការអះអាងរបស់លោក ហ្សេលេនស្គី កើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរម្លឹកឲ្យអ៊ុយក្រែន ត្រូវតែសងអាមេរិកទាំងអស់ នូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានជួយខ្លួន ក្នុងអំឡុងពេលផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។

លោកត្រាំប្រកាសបែបនេះនៅឯសន្និសីទសកម្មភាពនយោបាយអភិរក្ស (CPAC) ក្នុងរដ្ឋ Maryland កាលពីថ្ងៃសៅរ៍ទី២២ខែកុម្ភៈឆ្នាំ២០២៥ ដោយនិយាយថា «អឺរ៉ុបឲ្យអ៊ុយក្រែន ១០០ពាន់លានដុល្លារ ហើយអាមេរិក ឲ្យអ៊ុយក្រែន ៣៥០ពាន់លានដុល្លារ ព្រោះយើងមានប្រធានាធិបតី និងរដ្ឋបាលដ៏ល្ងង់ខ្លៅ និងគ្មានសមត្ថភាព។ វាមិនយុត្តិធម៌ទេ ខ្ញុំចង់ឲ្យពួកគេ (អ៊ុយក្រែន) សងលុយទាំងអស់នោះមកវិញ ដូច្នេះទើបខ្ញុំចង់បានរ៉ែកម្រនិងប្រេង»។
សូមបញ្ជាក់ថា បើយោងតាមមន្ទីរបញ្ជកោណ, ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក សភាអាមេរិក បានអនុម័តទឹកប្រាក់១៨៣ពាន់លានដុល្លារឲ្យអ៊ុយក្រែន រួមទាំងជំនួយសន្តិសុខជាង៦៦ពាន់លានដុល្លារផងដែរ ប៉ុន្តែជំនួយទាំងនោះ ហាក់ដូចជាមិនអាចជួយអ៊ុយក្រែន ឲ្យទប់ទល់ជាមួយលោក វ្ល៉ាឌីមៀរ ពូទីន បានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ រម្លឹកម្តងទៀត! អ៊ុយក្រែន ត្រូវសងអាមេរិកវិញទាំងអស់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម