ព័ត៌មានជាតិ
តាមការអញ្ជើញរបស់ភាគីវៀតណាម ប្រមុខការទូតកម្ពុជានឹងទៅចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ
តបតាមការអញ្ជើញរបស់សមភាគីវៀតណាម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាអនាគតអាស៊ាន លើកទី២ នៅទីក្រុងហាណូយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងវេទិកាអនាគតអាស៊ាន លើកទី២ នៅទីក្រុងហាណូយ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក BUI Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម។
វេទិកាដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ការកសាងអាស៊ានប្រកបដោយការរួបរួម បរិយាបន្ន និងភាពធន់ ក្នុងបរិបទនៃបរិវត្តកម្មសាកល» នឹងប្រមូលផ្តុំថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញ និងអ្នកអនុវត្ត ចូលរួមក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ ដើម្បីពិភាក្សាលើបញ្ហាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់អនាគតរបស់អាស៊ាន។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងថ្លែងសុន្ទរកថានៅសម័យប្រជុំលើកទី២ នៃវេទិកានេះ លើប្រធានបទ «ការពិនិត្យឡើងវិញនូវគោលការណ៍គ្រឹះរបស់អាស៊ាន៖ ការត្រៀមលក្ខណៈសម្រាប់ការ ប្រឈមនាពេលអនាគត»។
ក្នុងឱកាសចូលរួមវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី គ្រោងមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពិភាក្សាអំពីការធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម