Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​បារម្ភថា ពន្ធលើតម្លៃបន្ថែមវៀតណាម នឹងប៉ះពាល់ដល់អាជីវកម្មខ្លួន

បានផុស

នៅ

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ (DITP) បាន​លើកឡើងកាលពីថ្ងៃអាទិត្យថា ការសម្រេចចិត្តរបស់វៀតណាមក្នុងការប្រមូលពន្ធលើតម្លៃបន្ថែម (VAT) លើផលិតផលថោកៗដែលនាំចូលតាមរយៈសេវាដឹកជញ្ជូនរហ័ស នឹងប៉ះពាល់ដល់អាជីវកម្មថៃ។ នេះបើតា​មការ​ចុះ​ផ្សាយ​របស់​កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រួយបារម្ភរបស់​ថៃ ធ្វើឡើងក្រោយ​អាជ្ញាធរ​វៀតណាម​លុប​ចោល​ការលើកលែងពន្ធលើ​តម្លៃបន្ថែម​សម្រាប់​ទំនិញ​មាន​តម្លៃតិចជាង ១ លានដុង​ (៣៩,៤ ដុល្លារ) ដើម្បី​បាន​នូវភាព​យុត្តិធម៌ក្នុងការជួញដូរ និងទប់ស្កាត់ការរត់ពន្ធផលិតផលទៅកាន់ប្រទេសរបស់​ខ្លួន​។ ការលុបចោលនេះ មាន​ន័យថា​ ​ក្រុមហ៊ុនផលិត និងអ្នកចែកចាយទាំងអស់ ត្រូវបង់ពន្ធលើតម្លៃបន្ថែម ១០ ភាគរយ​ លើទំនិញដែលបាន​កំណត់ ។ ​

DITP បានកត់សម្គាល់ថា វិធានការរបស់វៀតណាមនឹងបណ្តាលឱ្យមានបន្ទុកពន្ធសម្រាប់ក្រុមហ៊ុនផលិត និងអ្នកចែកចាយបរទេស រួមទាំងថៃ ជាពិសេសអាជីវកម្មដែល​លក់ទំនិញ​ដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ (D2C) តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។

នាយកដ្ឋានដដែល​បាននិយាយថា បន្ទុកពន្ធលើតម្លៃបន្ថែមនឹងនាំឱ្យមានការកើនឡើងតម្លៃនៃផលិតផលនាំចូលដែលប៉ះពាល់ដល់អាកប្បកិរិយារបស់អ្នកប្រើប្រាស់។ ក្នុងរយៈពេលវែង ក្រុមហ៊ុនផលិត និងអ្នកចែកចាយបរទេស នឹងនាំចូលផលិតផល​ទំហំច្រើន​ៗ ឬបង្កើតឃ្លាំងនៅ​វៀតណាម ដើម្បីកាត់បន្ថយការចំណាយ។

DITP បានណែនាំសហគ្រិនថៃឱ្យស្វែងរកអ្នកចែកចាយ ឬបង្កើតឃ្លាំងនៅក្នុងប្រទេសវៀតណាម ដើម្បីកាត់បន្ថយការចំណាយ ហើយ​ពួកគេអាចអនុញ្ញាតឱ្យអ្នកចែកចាយក្នុងស្រុកបង្កើនភាពជឿជាក់នៃម៉ាកយីហោរបស់​ខ្លួន​ និងបំពេញតម្រូវការទីផ្សារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ទំនិញថៃ
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ថៃ​បារម្ភថា ពន្ធលើតម្លៃបន្ថែមវៀតណាម នឹងប៉ះពាល់ដល់អាជីវកម្មខ្លួន

ព័ត៌មានជាតិ៨ នាទីutes មុន

សម្តេច ម៉ែន សំអន សម្ដែងនូវការគោរពដឹងគុណចំពោះគំរូវីរភាពរបស់ថ្នាក់ដឹកនាំ ដែលលះបង់អាយុជីវិត ទើបស្វែងរកបានសុខសន្តិភាព

កីឡា១៦ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើន​ទំនុក​ចិត្ត​ក្នុង​ការ​នាំ​មុខ ភ្នំពេញ​ក្រោន

ព័ត៌មានជាតិ៣៥ នាទីutes មុន

តាមការអញ្ជើញរបស់ភាគីវៀតណាម ប្រមុខការទូតកម្ពុជានឹងទៅចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក សូម្បីមួយសេន

Sokha Hotels

ព័ត៌មានពេញនិយម