សន្តិសុខសង្គម
អគ្គិភ័យឆេះព្រៃនៅភ្នំជីសូរយប់មិញ សមត្ថកិច្ចសន្និដ្ឋានសង្ស័យមានអ្នកដុតភ្លើងយកឃ្មុំ
ករណីអគ្គិភ័យឆាបឆេះព្រៃរបោះនៅជេីងភ្នំជីសូរ(ភ្នំតូច)ដែលមានទីតាំងស្ថិតនៅក្នុងភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រលប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថិកិច្ចសន្និដ្ឋានសង្ស័យមានអ្នកដុតភ្លើងដើម្បីយកឃ្មុំ។

តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ភី ឆុន អធិការនៃអធិការដ្ឋាននគរបាលស្រុកសំរោងថា ក្រោយកេីតមានអគ្គិភ័យនេះឡេីង លោកបានដឹកនាំកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរវៀង ប្រជាការពារ និងប្រជាពលរដ្ឋចុះជួយអន្តរាគមន៍ពន្លត់ដោយបានប្រើប្រាស់រថយន្តអង្គភាពអគ្គិភ័យបាញ់ពន្លត់រហូតរលត់ជាស្ថាពរនៅវេលាម៉ោង២០និង០០នាទី។

លោកអធិការស្រុកបញ្ជាក់ថា អគ្គិភ័យខាងលើមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលលក់ដូរនៅតាមជើងភ្នំនោះទេ ពិសេសមិនបណ្តាលឲ្យប៉ះពាល់ដល់ប្រាសាទបូរាណ គឺឆេះតែព្រៃរបោះ និងស្មៅក្រាស់នៅជេីងភ្នំអស់មួយចំនួនតែប៉ុណ្ណោះ។ ដោយឡែកតាមការសន្និដ្ឋានពីសមត្ថកិច្ចថា ករណីនេះសង្ស័យមានអ្នកដុតភ្លើងដើម្បីយកឃ្មុំ ហេីយធ្វេសប្រហេសទេីបកេីតជាអគ្គិភ័យយ៉ាងនេះទៅ៕
អត្ថបទ៖ វីរៈ




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម