Connect with us

កីឡា

ជ័យលាភី​​ទាំង​អស់​ក្នុង​ពាន​រង្វាន់តេជោលីគ ឆ្នាំ២០២៥

បានផុស

នៅ

ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់ តេជោលីគ លើក​ទី​២ ឆ្នាំ​២០២៥ បាន​បញ្ចប់​ទៅ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ ដោយ​ជើង​ឯក​បាន​ទៅ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម វិសាខា​ ដោយ​លទ្ធផល ៣-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស បាន​រក្សា​កំណត់​ត្រា​ចាស់​របស់​ខ្លួន​ក្នុង​ការពារ​ជើង​ឯកជា​លើក​ទី​២​ ហើយ​ជា​ក្រុម​តែ​មួយ​គត់​បាន​​ស្គាល់​រស់​ជាតិ​ជើង​ឯក​តេជោលីគ​​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​បាន​២​លើក។

ក្រុមវិសាខា
ក្រុមវិសាខា

ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម ក្រសួង​មហា​ផ្ទៃ បន្ទាប់​ពី​យក​ឈ្នះ ក្រុម​ខេត្ត​ស្វាយរៀង ដោយ​លទ្ធផល​ ៣-១។ ជា​មួយ​គ្នា​នេះ​មាន​កីឡាករ​ជា​ច្រើន​នាក់​ទៀត​ដែល​ទទួលបាន​ពាន​រង្វាន់​ឯកត្តជន។ ក្នុង​នោះ​កីឡាករ ហ៊ួត សុភា ទទួល​បាន​ពាន​រង្វាន់​ឯកត្តជន​​ដែរ​ក្នុង​នាម​ជា​កីឡាករ​​វ័យ​ចំណាស​​សម្រាប់​ការ​លះ​បង់​ពេល​វេលា​​លេង​បាល់ទះ​ជិត​៣០​ឆ្នាំ​ទៅ​ហើយ។

ក្រុម​ក្រសួង​មហា​ផ្ទៃ
ក្រុម​ក្រសួង​មហា​ផ្ទៃ
ក្រុម​ខេត្ត​ស្វាយរៀង
ក្រុម​ខេត្ត​ស្វាយរៀង

ខាង​ក្រោម​ជា​ជ័យលាភី

  • លេខ១៖ បញ្ជាការដ្ឋាន​អង្គរក្ស ទទួល​បាន​ពាន​រង្វាន់ មេដាយ​មាស និង​ប្រាក់​រង្វាន់​៦០​លាន​រៀល
  • លេខ២៖ វិសាខា ទទួល​បានមេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់១២​លាន​រៀល
  • លេខ​៣៖ ក្រសួង​មហា​ផ្ទៃ ទទួល​បានមេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់១០​លាន​រៀល
  • លេខ​៤៖ ក្រុម​ខេត្ត​ស្វាយរៀង ទទួល​បាន​ប្រាក់​រង្វាន់៨​លាន​រៀល
  • កីឡាករ​បិទ​កណ្តាល​ល្អ៖ ឈាង ជីវែង របស់ បញ្ជាការដ្ឋាន​អង្គរក្ស
  • អ្នក​បិទ​កណ្តាល​ល្អ៖ Praful របស់​ក្រុម​ខេត្តស្វាយរៀង
  • លីប៊ើរ៉ូ​ឆ្នើម៖ សេង គីមហាប់ របស់ វិសាខា
  • អ្នក​វាយ​ផ្តាច់​ឆ្នើម៖ ធី ម៉េងហួង របស់ ក្រសួង​មហា​ផ្ទៃ
  • អ្នក​វាយ​ផ្តាច់​ឆ្នើម៖ មឿន ម៉េងឡាយ
  • អ្នក​វាយ​ផ្តាច់​ឆ្នើម៖ Luvi របស់ បញ្ជាការដ្ឋាន​អង្គរក្ស​
  • អ្នក​ប៉ះសេ​ឆ្នើម៖ Viko របស់​បញ្ជាការដ្ឋាន​អង្គរក្ស​
  • ហ៊ួត សុភា ទទួល​បាន​រង្វាន់​កិត្តិយស
  • កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍៖ Luvi របស់​បញ្ជាការដ្ឋាន​អង្គរក្ស​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម