ជីវិតកម្សាន្ដ
ល្អហួស ប្រកាសជូនសំបុត្រអ្នកគាំទ្រវិស័យបវរកញ្ញា ២០០សន្លឹក ខណៈកំពុងត្រៀមខ្លួនប្រកួត MTC ខែក្រោយ
ក្នុងឱកាសចូលរួមប្រកួតប្រជែងសម្រស់ និងសមត្ថភាពជាថ្មីម្តងទៀត ម្ចាស់មកុដ Miss Preteen International Cambodia 2023 យុវតី ជូរី ល្អហួស បានប្រកាសជូនសំបុត្រទស្សនាកម្មវិធី Miss Teen Cambodia ដែលគ្រោងរៀបចំនៅខែក្រោយនេះ ចំនួន ២០០សំបុត្រ ។

ប៉ុន្មានឆ្នាំលើវិស័យបវរកញ្ញា ជូរី ល្អហួស ត្រូវបានមហាជនទទួលស្គាល់ថា ជាបេក្ខភាពបវរកញ្ញាវ័យក្មេងពេញដោយសមត្ថភាព មិនថារូបសម្រស់ លក្ខណៈសម្បត្តិ និងចរិយាសម្បត្តិ បេក្ខភាពបវរកញ្ញាវ័យក្មេងរូបនេះ តែងតែមានភាពលេចធ្លោមិនធម្មតា ទាំងក្នុងការប្រកួតសម្រស់ ក៏ដូចជាកិច្ចការក្នុងសង្គមជាដើម។
កន្លងទៅថ្មីៗនេះ ល្អហួស ទើបតែធ្វើឱ្យមហាជនផ្ទុះការកោតសរសើរ ជាមួយនឹងការបង្ហាញ វត្តមានក្នុងកម្មវិធី រំលឹកចំណងមិត្តខ្មែរចិន « Dream of Winter Global promotional campaign » ផងដែរ។ ក្នុងឱកាសនោះ ល្អហួស បានបង្ហាញឡើងឆាកកម្មវិធីច្រៀងចម្រៀងភាសាចិន ជាមួយឈុតតំណាងជាតិថែមទៀតផង។

គួររំលឹកថា ថ្មីៗនេះ បេក្ខភាពបវរកញ្ញាពេញដោយសមត្ថភាព វ័យ ១៦ឆ្នាំ ជូរី ល្អហួស ទើបតែធ្វើឱ្យមហាជនមោទនភាពចំពោះខ្លួន ដែលបានឈររាំរបាំក្នុងឈុតបុរាណខ្មែរ ដោយបាតជើងទទេរលើកម្រាលព្រំស្តើងក្រាលផ្ទៃព្រិល ក្រោមសីតុណ្ហភាពត្រជាក់ឥតឧបមា ក្នុងន័យដើម្បីជាការផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រទេសចិន។
ជាមួយនឹងសកម្មភាពនេះ ល្អហួស ត្រូវបានមហាជន ក៏ដូចជាសិល្បករសិល្បការិនី បានបញ្ចេញកោតសរសើរព្រោងព្រាត នូវការបង្ហាញរូបភាពដ៏ល្អប្រពៃរបស់យុវតីរូបនេះ ដែលស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ដល់ -0 អង្សារសេ ឈររាំពន់ពែនរស់រវើកជាមួយនឹងរបាំដ៏ស្រស់ផូរផង់ បង្ហាញអត្តសញ្ញាណជាតិ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម