សេដ្ឋកិច្ច
ពលរដ្ឋឃុំត្រពាំងរូង រកចំណូលបាន ១០ ទៅ ២០ ម៉ឺនរៀល ប្រចាំថ្ងៃ ពីការលក់នំស្លឹកចាក
នំស្លឹកចាក នៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាផលិតផលសម្គាល់អត្តសញ្ញាណមួយពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបន្សល់ទុកពីដូនតាពួកគាត់។

អ្នកស្រី រឹម ដានី បានរៀបរាប់ទាំងក្តីរាក់ទាក់ កាលពីរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ ថា ក្នុង ១ ថ្ងៃ រកចំណូលបានពី ១០ ទៅ ២០ ម៉ឺនរៀល ប្រចាំថ្ងៃ។ ដោយឡែកបុណ្យទានតូច-ធំ អាចរកបានដល់ ៣០ ម៉ឺនរៀល។

តំណាងពលរដ្ឋដដែល បន្តថា ស្របពេលផ្លូវជាតិលេខ ៤៨ ជិតស្ថាបនារួចរាល់ មានអ្នកដំណើរចេញចូលទិញច្រើន ការលក់ក៏ដាច់ទៅតាមនោះដែរ។ នំស្លឹកចាក ១ ថង់ តម្លៃ ១០.០០០ រៀល។ នំស្លឹកចាក ផ្សំឡើងអង្ករដំណើបត្រាំ ហើយកិនជាម្សៅ រួចលាយជាមួយ ស្ករត្នោត ដូង ល្ង ស្ករស និងអំបិលបន្តិច និងវេចខ្ចប់ដោយស្លឹកចាកមុននឹងយកទៅអាំង។ អ្នកដែលធ្លាប់បរិភោគនំប្រភេទនេះសរសើរថា ឆ្ងាញ់ និងមានក្លិនឈ្ងុយ។

បច្ចុប្បន្ន ប្រជាពលរដ្ឋឃុំត្រពាំងរូង ប្រមាណ ១០ គ្រួសារប៉ុណ្ណោះ ដែលចាប់មុខរបរធ្វើនំស្លឹកចាកលក់ ក្រៅធ្វើស្រែចម្ការ នេសាទ និងអាជីវកម្មបន្តិចបន្តួច៕
អត្ថបទ ៖ សិរីវឌ្ឍនៈ







-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម