Connect with us

ជីវិតកម្សាន្ដ

សកម្មភាព Park Bom លើឆាកនៅម៉ាកាវ បញ្ឆេះចម្រូងចម្រាសជាថ្មីម្តងទៀត

បានផុស

នៅ

នៅពេលដែលក្រុម 2NE1 បានបញ្ចប់ការសម្តែងទេសចរណ៍អាស៊ីដ៏ជោគជ័យនៅទីក្រុងម៉ាកាវ អាកប្បកិរិយានៅលើឆាករបស់ PARK BOM បានបញ្ឆេះភាពចម្រូងចម្រាសសារជាថ្មីម្តងទៀត ហើយនោះបានធ្វើឲ្យអ្នកទស្សនាបង្ហាញក្ដីមិនពេញចិត្ត ចំពោះតារាចម្រៀងរូបនេះយ៉ាងខ្លាំង។

នៅថ្ងៃទី ២៤ ខែកុម្ភៈ Sandara Park បានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ជាមួយនឹងចំណងជើងថា «24-25 2NE1 ASIA TOUR [WELCOME BACK] THE END» រួមជាមួយនឹងវីដេអូនៃកម្មវិធី Macau ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូមួយនោះ ខណៈពេលដែលសមាជិកផ្សេងទៀតនៃក្រុម 2NE1 ត្រូវបានគេមើលឃើញថាកំពុងរីករាយនៅលើឆាក ចំពេលមានការអបអរសាទរដ៏សន្ធឹកសន្ធាប់នោះ PARK BOM បែរជាត្រូវគេសង្កេតឃើញថា នាងបង្ហាញកាយវិការគ្រាន់តែទះដៃ ឬឈរក្បែរជំនួសឲ្យការរាំយ៉ាងសកម្ម។ ឈុត​នេះ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយ ​ក្នុង​ចំណោម​អ្នក​គាំទ្រ​អំពី​អ្វី​ដែល​គេ​ហៅ​ថា ការ​ខ្វះ​ការ​ចូល​រួម​របស់ PARK BOM។

កន្លងមក បន្ទាប់ពីសម្តែងនៅប្រទេសវៀតណាម PARK BOM មិនបានបង្ហាញខ្លួននៅក្នុងការផ្សាយផ្ទាល់របស់ SNS ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនប៉ាន់ស្មានថា នាងអាចនឹងឃ្លាតឆ្ងាយពីក្រុម។ ជាងនេះទៅទៀត នៅថ្ងៃទី ១៥ ខែកុម្ភៈ ក្រុមអ្នកគាំទ្រក្រុម 2NE1 បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទាមទារឲ្យ PARK BOM ត្រូវបានដកចេញពីសកម្មភាពរបស់ 2NE1 ដែលជាហេតុធ្វើឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំង។

អ្នកគាំទ្របានរិះគន់លើភាពចម្រូងចម្រាសរបស់ SNS ម្តងហើយម្តងទៀត និងវត្តមានរបស់នាងហាក់ដូចជាខ្វះចន្លោះ ដោយបញ្ជាក់ថា សកម្មភាពទាំងនេះក្បត់ទាំងក្រុម និងអ្នកគាំទ្រ។ ពួកគេបានព្រមានថា អាកប្បកិរិយាមិនអាចទាយទុកជាមុនបាន ដែលបង្ហាញពីការយកចិត្តទុកដាក់តិចតួចចំពោះក្រុម ឬអ្នកគាំទ្ររបស់ខ្លួន គឺដូចជាគ្រាប់បែកពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍។

មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះផងដែរ តារស្រីវ័យ៤០ឆ្នាំ បានធ្វើឲ្យមានភាពចម្រូងចម្រាសបន្ថែមទៀត ដោយសំដៅលើតារាសម្តែង Lee Min-ho ថាជា ប្តីរបស់ខ្ញុំ ដែលបង្កឲ្យមានពាក្យចចាមអារ៉ាមមិនពេញចិត្តជាច្រើន។ ទោះបីជានាងបានពន្យល់ថា Lee Min-ho បានប្រាប់ឲ្យនាងសរសេរយ៉ាងណា ប៉ុន្តែ​អ្នកតំណាងរបស់ Lee Min-ho បានបដិសេធយ៉ាងខ្លាំងនូវទំនាក់ទំនងផ្ទាល់ខ្លួនណាមួយ ហើយបានច្រានចោលការអះអាងនេះថាគ្មានមូលដ្ឋានទាំងស្រុង។

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នក​កាសែត​ម្នាក់​ថា ពាក្យ​ចចាម​អារ៉ាម​ដែល​ Kim Sae Ron ធ្វើការក្រៅម៉ោងទាញក្ដីអាណិត មិនមែនការពិតឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម