ព័ត៌មានជាតិ
គម្រោងសាងសង់ស្ថានីយទឹកស្អាតទី២ខេត្តកំពង់ចាមសម្រេចបានជាង៨០%
គម្រោងសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី២ និងបណ្ដាញទឹកក្នុងខេត្តកំពង់ចាម បានសម្រេចលទ្ធផលបាន ៨៧,៦៨%ហើយ គិតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

អគ្គនាយករដ្ឋាករទឹកកំពង់ចាមលោក តេង សាវឿន បានបញ្ជាក់ថា រហូតមកដល់ពេលនេះគឺមានរយៈពេល២០ខែនៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកស្អាតទី២ក្នុងខេត្តកំពង់ចាមនេះ។ លោកបញ្ជាក់ថា ការរៀបចំប្រព័ន្ធទឹកស្អាតត្រូវបានអនុវត្តន៍តាមផែនការផ្ដត់ផ្គង់ទឹកស្អាតឆ្នាំ២០៣០របស់រាជរដ្ឋាភិបាល ព្រមជាមួយនឹងគោដៅប្រកបដោយចីរភាពធានាបានការផ្គត់ផ្គង់ និងគ្រប់គ្រងទឹកស្អាតប្រកបដោយ និរន្តរភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
លោកថា៖ «គោលនយោបាយទឹកស្អាតផ្តោតលើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដោយឈរលើបុរេលក្ខខ័ណ្ឌ៤យ៉ាងគឺ ទឹកមាន គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។

ដំណើរការវិវត្តន៍នៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកស្អាតទីនេះត្រូវបានត្រួតពិនិត្យដោយអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ផងដែរនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ដោយបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដ្ឋានសាង់សង់គម្រោងស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងសង្កាត់កំពង់ចាម និងពិនិត្យទីតាំងស្ថានីយបូមទឹកឆៅមួយកន្លែងថ្មីទៀត ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

គួររំលឹកថា ដើម្បីឆ្លើយតបទៅនឹងតំរូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋមានការកើនឡើង រដ្ឋាករទឹកកំពង់ចាម កំពុងសាង់សង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញទី២ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់សេវាកម្មបានប្រមាណ ៧ ០០០តំណ ប្រជាពលរដ្ឋប្រមាណជាង ៣ម៉ឺននាក់ និងបានចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន បរិស្ថានស្អាត និងចូលរួមកាត់បន្ថយភាពក្រីក្រ។
គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB អនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន Beijing Urban Constructions Group .Co,LTD។

បច្ចុប្បន្នរដ្ឋាករទឹកកំពង់ចាម មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី១ ស្ថិតនៅក្នុងភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានសមត្ថភាពផលិត ១១ ៥០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង ៥៧គីឡូម៉ែត្រ ដោយដំណើរការផ្គត់ផ្គង់ ២៤ម៉ោង ក្នុងមួយថ្ងៃ ជូនប្រជាពលរដ្ឋបាន ១៨ ៥៩៣គ្រួសារ ស្មើនឹង៧៣% ទទួលបានទឹកស្អាតប្រើប្រាស់ និងមានអត្រាគ្របដណ្ដប់ លើផ្ទៃសេវាកម្មបានចំនួន ៦៨/៨២ភូមិ ស្មើនឹង៨៣%៕

អត្ថបទនិងរូបភាព៖ឡេក ចាន់ពេជ្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម