Connect with us

ព័ត៌មានអន្ដរជាតិ

លក្ខណៈស្រដៀងគ្នារវាងវីរុសកូរ៉ូណាដែលបង្កជំងឺកូរីដ១៩និងមេរោគ HKU5-CoV-2

បានផុស

នៅ

កាលពីសប្តាហ៍មុន អ្នកវិទ្យាសាស្រ្តចិន បានរកឃើញវីរុសកូរ៉ូណាមួយប្រភេទថ្មីឈ្មោះ HKU5-CoV-2 នៅក្នុងខ្លួនសត្វប្រចៀវ ហើយថា ហើយវាមានលក្ខណៈស្រដៀងទៅនឹងវីរុសកូរ៉ូណាដែរ ពោលគឺវាអាចចម្លងដល់មនុស្សនិងបំផ្លាញសួត ជាពិសេសអ្នកដែលមានប្រព័ន្ធសរីរាង្គខ្សោយ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញមកពីមន្ទីរពិសោធន៍ក្វាងចូវ, បណ្ឌិត្យសភាវិទ្យាសាស្ត្រក្វាងចូវ, សាកលវិទ្យាល័យអ៊ូហាន និងវិទ្យាស្ថានវីរវិទ្យាអ៊ូហាន កំពុងតាមដានវីរុសនេះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែធានាដល់សាធារណជនថា កុំមានការព្រួយបារម្ភឲ្យសោះ ដ្បិតមានអ្នកវិទ្យាសាស្រ្តមួយចំនួន ភ័យថា​ វាអាចបង្ករោគរាតត្បាតពេលឆ្លងពីសត្វមកមនុស្សនៅថ្ងៃណាមួយក៏ពិតមែន។

ដូចមេរោគ Coronavirus ដែរ, HKU5 ត្រូវបានរកឃើញនៅក្នុងសត្វប្រចៀវ ដែលជាស្គាល់ថាជាប្រភេទសត្វមានផ្ទុកមេរោគច្រើនប្រភេទនៅក្នុងខ្លួន ហើយមានមេរោគខ្លះអាចចម្លងទៅមនុស្សបានថែមទៀតផង។

(រូបថត៖ Flickr)

តាមការចុះផ្សាយរបស់ Economic Times កាលពីចុងសប្តាហ៍, HKU5 ជាប្រភេទ beta-coronavirus ដែលជាក្រុមមេរោគដូចគ្នាទៅនឹង SARS-CoV-1, MERS-CoV និង SARS-CoV-2 ដែលជាភ្នាក់ងារបណ្តាលឲ្យកើតមានជំងឺ កូវីដ-១៩ ដែរ។

ការសិក្សាបង្ហាញថា HKU5 អាចចងភ្ជាប់ទៅនឹងប្រូតេអ៊ីន ACE2 របស់មនុស្ស ដូចទៅនឹងវីរុស SARS-CoV-2 ដើម្បីចូលទៅក្នុងកោសិកាដែរ។ សមត្ថភាពនេះបង្ហាញថា HKU5 មានសក្តានុពលក្នុងការឆ្លងកោសិកាមនុស្ស ដ្បិតបច្ចុប្បន្ន នៅមានកម្រិតទាបក៏ដោយ។

ដូច្នេះ គេមិនទាន់ព្រួយបារម្ភខ្លាំងពេកទេចំពោះ HKU5 ប៉ុន្តែតាមរយៈការសិក្សា អ្នកវិទ្យាសាស្ត្រអាចយល់ដឹងកាន់តែច្បាស់អំពីការវិវឌ្ឍរបស់ HKU5 និងវិធីទប់ស្កាត់រោគរាតត្បាតនាពេលអនាគត៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម