Connect with us

ព័ត៌មានជាតិ

លោក ព្រាប កុល ជំរុញវិនិយោគិនចិនមកកម្ពុជាបន្ថែម

បានផុស

នៅ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក ព្រាប កុល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានចូលរួមជាអធិបតីក្នុងពិធីសម្ភោធមជ្ឈមណ្ឌលសេវាកម្មសហគ្រាសសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ នៅខេត្តយុនណាន ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចមួយដើម្បីជំរុញការវិនិយោគពីចិនមកកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីនេះលោក ព្រាប កុល បានគូសរំលេចអំពីទំនាក់ទំនងពិសេស និងស្អិតរមួតរវាងកម្ពុជា និងចិនដែលមានអាយុកាលជាច្រើនទសវត្ស និងបង្ហាញអំពីសក្តានុពលសំខាន់របស់កម្ពុជាសម្រាប់អ្នកវិនិយោគដែលរួមមាន ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការអនុគ្រោះពន្ធនៅទីផ្សារអន្តរជាតិ កម្លាំងពលកម្មយុវវ័យច្រើន និងការចំណាយទាបលើប្រាក់បៀរវត្សអបបរិម៉ា អាកាសធាតុ និងគុណភាពដីអំណោយផលសម្រាប់វិស័យកសិកម្ម និងគោលនយោបាយគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន។

ពិធីសម្ភោធមជ្ឈមណ្ឌលសេវាកម្មសហគ្រាសសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គនៅខេត្តយុនណាន ប្រទេសចិន មានការចូលរួមពីតំណាងនៃរដ្ឋាភិបាលចិន និងពាណិជ្ជករជាច្រើនរូបមកពីប្រទេសជុំវិញមហាអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ថៃ វៀតណាម ឡាវ និងអ្នកវិនិយោគចិនផងដែរ។ កម្មវិធីថ្ងៃនេះគឺជាសមិទ្ធិផលនៃការពិភាក្សា និងចរចាររវាងប្រទេសពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីសម្រួលដល់ការដឹកជញ្ជូនផលិតផលឆ្លងប្រទេស។

បន្ថែមពីចូលរួមក្នុងកម្មវិធីខាងលើនេះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បន្តជួបជាមួយពាណិជ្ជករ និងអ្នកវិនិយោគចិនដើម្បីបញ្ចុះបញ្ចូល និងលើកទឹកចិត្តឱ្យមកកម្ពុជាដើម្បីសិក្សាពីឱកាសវិនិយោគក៏ដូចជាមកទស្សនាតំបន់ទេសចរនៅកម្ពុជាផងដែរ។

អ្នកវិនិយោគចិនគឺប្រភពវិនិយោគធំបំផុតរបស់កម្ពុជា រាប់ចាប់តាំងពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៤ ​កម្ពុជាទទួលបានទុនវិនិយោគប្រមាណ៤៥ពាន់លានដុល្លារអាមេរិក ខណៈទុនវិនិយោគពីចិនគ្របដណ្ដប់ប្រមាណ៤៧%នៃទុនវិនិយោគសរុប៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ វិនាទី មុន

លោក ព្រាប កុល ជំរុញវិនិយោគិនចិនមកកម្ពុជាបន្ថែម

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីរ៉ង់​ថ្កោលទោស​យន្តហោះ​ចម្បាំង​អ៊ី​ស្រា​អែ​ល​ដែល​ហោះ​ពីលើ​ពិធីបុណ្យ​សព​លោក Nasrallah

សុីន យូប៊ីន
ជីវិតកម្សាន្ដ៧ នាទីutes មុន

សុីន យូប៊ីន យល់ថា ការរៀបចំកម្មវិធីធំៗលំដាប់អន្តរជាតិ នឹងចំណេញដល់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

តើមេរោគ HKU5-CoV-2 ដែលចិន រកឃើញ គួរឲ្យបារម្ភទេ?

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងយុត្តិធម៌បំភ្លឺខ្លឹមសារច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមជូនគណៈកម្មការព្រឹទ្ធសភា មុនសុំការអនុម័ត

Sokha Hotels

ព័ត៌មានពេញនិយម