Connect with us

ព័ត៌មានអន្ដរជាតិ

​មេដឹកនាំ​អឺរ៉ុប​​ធ្វើដំណើរតាមរថភ្លើង​​​​ទៅកាន់​​​ក្រុង​កៀវ​​​​ ចំថ្ងៃ​ខួប​៣ឆ្នាំ​នៃ​សង្គ្រាម​​នៅអ៊ុយក្រែន​

បានផុស

នៅ

បណ្តាមេ​ដឹកនាំ​​ស្ថាប័ន​អឺរ៉ុប​​​និង​ប្រទេស​​​មួយ​ចំនួន​ក្នុង​​​​តំបន់​អឺរ៉ុប​​ខាងលិច​​​​​​និង​ខាងជើង​​ បាន​​​ធ្វើដំណើរ​ទីកាន់​​ទីក្រុង​កៀវ​ដ៏​គួរ​ឲ្យភ្ញាក់​ផ្អើល​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​អ៊ុយក្រែន​​​​ក្នុងខួប​​៣ឆ្នាំ​នៃ​សង្គ្រាម​​ទប់​ទល់​​នឹង​ការ​​វាយ​ឈ្លាន​ពាន​របស់​មហា​អំណាច​រុស្ស៊ី​។

​សេចក្តីរាយការណ៍​​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​​ Associated Press (AP) ​​នៅ​មុន​នេះ​​បាន​ឱ្យដឹង​ថា ​​ថ្នាក់​ដឹកនាំ​អឺរ៉ុប​​ដែល​ធ្វើដំណើរ​​តាមរថភ្លើង​ទៅកាន់​ទីក្រុង​កៀវ​​នៅថ្ងៃ​ចន្ទ​នេះ​​ រួម​​មាន ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​ Ursula von der Leyen នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau ដែល​បង្ហាញ​ជំហរ​គាំទ្រ​​អ៊ុយក្រែន​ប្រឆាំង​ការ​វាយប្រហារ​​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​ Ursula von der Leyen ​និង​​ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa (កណ្តាល) ពេលទៅដល់​ក្រុងកៀវ​តាមរថភ្លើង​​។ x
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​វត្តមាន​ប្រមុខ​ដឹកនាំ​សំខាន់ៗ​ផ្សេង​ទៀត​ រួម​មាន​ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ក៏ដូចជានាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសនៅអឺរ៉ុបខាងជើង និងអេស្ប៉ាញ ត្រូវបានគេកំណត់​ចូលរួមក្នុងព្រឹត្តិការណ៍ដែលឧទ្ទិសដល់ខួប និងពិភាក្សាអំពីការគាំទ្រអ៊ុយក្រែនចំពេលមានការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះក្រោមការដឹកនាំរបស់ប្រធានាធិបតី​​​ លោក ដូណាល់ ត្រាំ​។

ប្រតិភូ​អឺរ៉ុប​និង​កាណាដា ​​ត្រូវ​បាន​ស្វាគមន៍នៅស្ថានីយ៍​ដោយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ​លោក Andrii Sybiha និង​​ លោក Andrii Yermak ជា​នាសេនាធិការ​ចម្រុះ​​របស់​​ប្រធានាធិបតីអ៊ុយក្រែន​។

នៅក្នុងការបង្ហោះនៅលើ​បណ្តាញ​សង្គម​ X, ​ប្រធានគណៈកម្មការ​អឺរ៉ុប​ លោកស្រី Ursula  von der Leyen បានសរសេរថាអឺរ៉ុបគឺនៅក្នុង​​​​ទីក្រុង​កៀវ​ «ដោយសារតែអ៊ុយក្រែននៅក្នុងទ្វីបអឺរ៉ុប»។

​​ខ្លឹមសារ​សំណេរ​នោះ​បាន​បន្ត​ថា៖«​នៅក្នុងការប្រយុទ្ធដើម្បីការរស់រានមានជីវិតនេះ វាមិនត្រឹមតែជាជោគវាសនារបស់អ៊ុយក្រែនប៉ុណ្ណោះទេដែល​នោះ​គឺ​ជាស្នូល វាជាជោគវាសនារបស់អឺរ៉ុប»។

​​​មេដឹក​នាំអឺរ៉ុប​​​​​បាន​​បង្ហាញ​​នូវសញ្ញា​រួប​រួម​គ្នា​យ៉ាង​ខ្លាំង​ក្នុងការ​គាំទ្រ​​អ៊ុយក្រែនចាប់​តាំងពី​សហរដ្ឋ​អាមេរិក​​ដឹកនាំ​ដោយ​រដ្ឋបាល​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ងាក​ទៅ​​​​ចរចា​​ជាមួយ​រុស្ស៊ី​ទ្វេភាគី​ ដោយ​មិន​រួម​បញ្ចូល​​រដ្ឋាភិបាល​នៃ​ប្រទេសអ៊ុយក្រែន និង​សហភាព​អឺរ៉ុប​ក្នុងការ​ចរចា​​​ដាក់​គំនាប​រុស្ស៊ី​ឡើយ។

​នៅ​លើ​​ឆាកអន្តរជាតិវិញ ចំថ្ងៃ​ខួប​​៣ឆ្នាំ​នៃ​សង្គ្រាម​នៅអ៊ុយក្រែន​នេះ​ដែរ អាមេរិកបាន​​​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​​ដក​ខ្លួន​ពី​​​​​​សហភាព​​​អឺរ៉ុប​ដែល​ត្រៀម​បញ្ជូន​សេចក្ដី​ព្រាង​​ទៅ​​អង្គ​ការ​សហ​ប្រជា​ជាតិ​​ដើម្បី​បោះ​ឆ្នោត​ថ្កោល​ទោស​រុស្ស៊ី​នៅ​ថ្ងៃ​ខួប​​​៣​ឆ្នាំ​នៃ​សង្គ្រាម​​​​ចំថ្ងៃ​ទី​២៤​ កុម្ភៈ ២០២៥អឺរ៉ុប​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​​នោះ​​​ ខណៈ​ពេល​ដែល​​​​អាមេរិក​ក៏​​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​​ការណ៍​របស់​ខ្លួន​ស្តីពីសង្គ្រាម​នេះ​បញ្ជូនទៅ​កាន់សន្និបាត​​​អង្គការ​សហប្រជាជាតិ​​ដើម្បី​អនុ​ម័តដែរ៕

ដោយ រ៉ាន់ រើយ​

ថ្នាក់ដឹកនាំ​អឺរ៉ុប​ទៅកាន់​ក្រុងកៀវ។​ Kyiv Post
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ វិនាទី មុន

អតិផរណា​សិង្ហបុរី​​កើនតិច​បំផុតក្នុងរយៈពេល ៤ ឆ្នាំ

ព័ត៌មានជាតិ២ នាទីutes មុន

សមត្ថកិច្ចបង្ក្រាបទីតាំងអនឡាញខុសច្បាប់២កន្លែងក្នុងក្រុងប៉ោយប៉ែត ដោយឃាត់បានជនបរទេស២៣០នាក់

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​មេដឹកនាំ​អឺរ៉ុប​​ធ្វើដំណើរតាមរថភ្លើង​​​​ទៅកាន់​​​ក្រុង​កៀវ​​​​ ចំថ្ងៃ​ខួប​៣ឆ្នាំ​នៃ​សង្គ្រាម​​នៅអ៊ុយក្រែន​

ជីវិតកម្សាន្ដ៥ នាទីutes មុន

អ្នកគាំទ្រការពារ Lisa ក្រោយអ្នកកាសែតចោទថា នាងមានបានរហ័ស ទោះវ័យទើប២៧ក្ដី

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រុមហ៊ុនក្នុងស្រុកបានកៀរគរទុនប្រមាណ ៤៧៥ លាន​ដុល្លារពីផ្សារហ៊ុនគិតត្រឹមចុងខែកម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម