Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតកម្មរថយន្តថៃ ធ្លាក់ចុះជាង ២០ ភាគរយ ខែមុន ដោយសារការលក់ និងនាំចេញធ្លាក់ចុះ

បានផុស

នៅ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយកាលពីថ្ងៃចន្ទថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំងធ្ងន់ធ្ងរដល់ ២៤,៦៣ ភាគរយ នៅខែមករា ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំមុន មក​ត្រឹម ១០៧ ១០៣ គ្រឿង ដោយសារតែការលក់ និងការនាំចេញ​ខ្សោយ​។ នេះបើតាម​ការ​ចុះផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ផ្នែក​ឧស្សាហ​កម្ម​រថយន្ត​របស់ FTI លោក Surapong Paisitpattanapong បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា៖ «ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ​​ផលិត​កម្ម​ពិត​ជា​​ស្ថិតនៅ​​កម្រិត​ទាបខ្លាំង​»។

វា​គឺជា​ការធ្លាក់ចុះ​ធ្ងន់ធ្ងរ​ជាង​ការធ្លាក់ចុះ​ ១៧,៣៧ ភាគរយ នៅខែធ្នូ និង​ជា​ការធ្លាក់ចុះ​លើកខែទី ១៨ ជាប់ៗគ្នា។

FTI បាននិយាយថា ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ ១២,២៦ ភាគរយ នៅខែមករា ​ធៀបនឹងឆ្នាំមុន មកត្រឹម ៤៨ ០៩២ គ្រឿង បន្ទាប់ពីការធ្លាក់ចុះ​ ២០,៩៤ ភាគរយ នៅខែធ្នូ ដោយសារការ​បន្តរឹតត្បឹត​របស់​ធនាគារលើការផ្ដល់ប្រាក់កម្ចីរថយន្ត​ជុំវិញ​បំណុលគ្រួសារខ្ពស់។ ​ ​

ជាមួយ​គ្នា​នោះ លោក Surapong បាននិយាយថា ការនាំចេញវិញ បានធ្លាក់ចុះ ២៨,១៣ ភាគរយ ​នៅខែមករា ធៀបនឹងរយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន មកត្រឹម ៦២ ៣២១ គ្រឿង ​ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣៣ ខែ ដោយសារតែ​កំណើន​នៃការប្រកួតប្រជែងពីរថយន្តចិន បើធៀបនឹងការធ្លាក់ចុះ ១៥,៤៦ ភាគរយ នៅខែធ្នូ។ ​

លោកបាន​បន្តថា សហព័ន្ធនឹងតាមដានយ៉ាងដិតដល់នូវវិធានការរបស់រដ្ឋាភិបាលថៃ ដែលត្រូវ​បាន​រំពឹងទុក ដើម្បីជួយសម្រួលដល់ការផ្ដល់ប្រាក់កម្ចីរថយន្ត ក៏ដូចជាគោលនយោបាយរបស់សហរដ្ឋ​អាមេរិក​ស្តីពីពន្ធលើរថយន្ត។

នៅដើមខែកុម្ភៈនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​​បាន​ឱ្យដឹង​ថា​ ការយកពន្ធលើរថយន្ត​នាំចូល​អាច​ចូលជាធរមាន​នៅខែ​មេសា ខាង​មុខ​។ ការណ៍​នេះ​ បង្ក​ការព្រួយបារម្ភសម្រាប់ប្រទេសនាំចេញរថយន្តធំៗ រួមទាំងថៃ ដែលជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំងក្រុមហ៊ុនផលិតរថយន្ត​ Toyota និង Honda ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម