Connect with us

ព័ត៌មានអន្ដរជាតិ

មានការផ្ទុះនៅស្ថានកុងស៊ុលរុស្ស៊ី ក្នុងប្រទេសបារាំង

បានផុស

នៅ

ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ីព្រមានអំពីការវាយប្រហារភេរវកម្មលើបេសកកម្មការទូតរបស់ខ្លួនក្នុងទ្វីបអឺរ៉ុប ស្រាប់តែនៅថ្ងៃចន្ទទី២៤ខែកុម្ភៈឆ្នាំ២០២៥ ក៏កើតមានហេតុការណ៍ផ្ទុះមួយនៅឯស្ថានកុងស៊ុលរបស់ខ្លួនក្នុងទីក្រុង Marseille នៃប្រទេសបារាំង។

ស្ថានកុងស៊ុលរុស្ស៊ី ក្នុងប្រទេសបារាំង (រូបថត៖ Google)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, ការផ្ទុះបានកើតឡើងនៅម៉ោង៧:៣០នាទីព្រឹក (ម៉ោងនៅបារាំង) ប៉ុន្តែព័ត៌មានបឋមបានឲ្យដឹងថា មិនមាននរណាម្នាក់បាត់បង់ជីវិតនោះទេ។

ពាក់ព័ន្ធហេតុការណ៍នេះអគ្គកុងស៊ុលរុស្ស៊ីលោក Stanislav Oranskiy និយាយថា មានការផ្ទុះនៅក្នុងបរិវេណស្ថានកុងស៊ុលមែន ខណៈក្រុមមន្ត្រីបារាំងនិយាយថា ពួកគេឃើញមានការគប់គ្រាប់បែកសាំងចំនួន២គ្រាប់ ចូលទៅក្នុងបរិវេណនោះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានការផ្សព្វផ្សាយព័ត៌មានលម្អិតឡើយ ខណៈរុស្ស៊ីបានបើកការស៊ើបអង្កេតរួចហើយ ហើយបានដាក់ការសង្ស័យថា នេះជាស្នាដៃរបស់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន៖ កងទ័ពរុស្ស៊ីប្រយុទ្ធនៅសមរភូមិជាមួយអ៊ុយក្រែន គឺដើម្បី យុត្តិធម៌

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម