ព័ត៌មានអន្ដរជាតិ
លោក សេដ្ឋា ថាវីស៊ីន បង្ហើបគម្រោងព្រែកជីក «Kra» ស្របពេលថាក់ស៊ីនទៅខាងត្បូង
អតីតនាយករដ្ឋមន្ត្រីដែលកាន់អំណាច១ឆ្នាំ លោក សេដ្ឋា ថាវីស៊ីន បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថៃនៅថ្ងៃចន្ទនេះ ដោយបង្ហើបប្រាប់ថា គម្រោងព្រែកជីកក្រា (Kra Canal) ដែលថៃហៅថា ជាស្ពានដីគោគស្ថិតនៅភាគខាងត្បូងប្រទេសនឹងផ្តល់ផលប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ។

សារព័ត៌មានថៃ Khaosod និងសារព័ត៌មាន Matichon បានជួបសម្ភាសន៍អតីតនាយករដ្ឋមន្ត្រីថៃ និងជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យដ៏ចំណាន ស្របពេលដែល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងបំពេញទស្សនកិច្ចក្នុងខេត្តភាគខាងត្បូងថៃ។ លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលក្នុងទសវត្សរ៍ឆ្នាំ២០០០ និងជាឪពុកនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងត្រូវគេជឿថា មានឥទ្ធិពលយ៉ាងខ្លាំងក្នុងរដ្ឋាភិបាលថៃបច្ចុប្បន្ន។
លោក សេដ្ឋា ថាវីស៊ីន ត្រូវបានស្រង់សម្តី៖«គម្រោងសាងសង់ស្ពានដីគោកដែលស្នើឡើងនេះ ប្រសិនបើជោគជ័យនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសថៃ ហើយប្រែក្លាយព្រះរាជាណាចក្រទៅជាប្រទេសស្វីសនៃបូព៌ា»។
អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បាននិយាយថា ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Melacca មានការកកស្ទះខ្លាំង ហើយប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រសិនបើវាអាចផ្តល់ជម្រើសជំនួស។
លោក សេដ្ឋា បានបន្ថែមថា ដោយសារថៃមិនចូលរួមក្នុងការប្រកួតប្រជែងរវាងអាមេរិក និងចិន មហាអំណាចទាំងពីរអាចជឿជាក់បានថា កប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់ព្រែកជែកបស់ប្រទេសថៃនឹងមិនមានការរំខានឡើយ។
លោក ថាក់ស៊ីនបានធ្វើដំណើរទៅកាន់ប្រទេសថៃនៅថ្ងៃទី២៣ខែកុម្ភៈ ហើយនៅមុនដំណើរទស្សនកិច្ចទៅកាន់ភាគខាងត្បូងដែលតែងមានអំពើហិង្សា និងជាតំបន់ដែលទាមទារបំបែករដ្ឋក្នុងអាណត្តិរបស់លោកថាក់ស៊ីនគ្រប់គ្រងប្រទេសក្នុងទសវត្សរ៍ឆ្នាំ២០០០។
អំពើហិង្សានៅខេត្តយ៉ាឡា បណ្តាលឲ្យជនស៊ីវិលម្នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានប៉ូលិស៧នាក់ នៅពេលដែលគ្រាប់បែកបានផ្ទុះនៅខាងក្រៅផ្សារទំនើបមួយកន្លែងក្នុងស្រុក Bannang Sata កាលពីយប់ថ្ងៃទី២២ខែកុម្ភៈ។
នៅខេត្តណារ៉ាធីវ៉ាត់ គ្រាប់បែកមួយគ្រាប់ទៀតបានផ្ទុះឡើងលើរថយន្តភីកអាប់របស់ក្រុមពន្លត់អគ្គិភ័យដែលចតនៅក្បែរប៉មបញ្ជាការចរាចរណ៍ផ្លូវអាកាសនៅព្រលានយន្តហោះណារ៉ាធីវ៉ាត់ នៅព្រឹកថ្ងៃទី២៣ខែកុម្ភៈ៕




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត