Connect with us

ជីវិតកម្សាន្ដ

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

បានផុស

នៅ

ភ្នំពេញ ៖ លោក វ៉ាន់ តារ៉ាផាន់ ហៅនាយត្រដក់ និងលោកស្រី ជុំ រស្មី ហៅស្រីទូច ជាសមាជិក-សមាជិកា របស់សមាគមសិល្បករខ្មែរ និងជាតារាកំប្លែងជើងចាស់ ធ្លាប់​មាន​កេរ្តិ៍ឈ្មោះបោះសំឡេងក្នុងទសវត្សរ៍ទី៩០ បាន​ថ្លែងអំណរគុណដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែល​បាន​ជួយ​ដោះ​ស្រាយ​វិវាទដ៏រ៉ាំរ៉ៃ​ចប់សព្វគ្រប់ជាស្ថាពរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក វ៉ាន់ តារ៉ាផាន់ ហៅនាយត្រដក់ និងលោកស្រី ជុំ រស្មី ហៅស្រីទូច ជាសមាជិក-សមាជិកា បាន​ទៅ​ដល់​ទីតាំង​ផ្ទាល់នៃសមាគមសិល្បករខ្មែរ ដើម្បីថ្លែងអំណរគុណដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ដែលបានជួយសម្របសម្រួល ផ្ដល់​មេធាវី​ការពារ​ក្តី​ប្រចាំ​សមាគមសិល្បករខ្មែរ ជួយដោះស្រាយវិវាទ ដែល​កើត​ឡើង​នៅ​ក្នុង​គ្រួសាររបស់អ្នកនាង កាទូច និងនាយត្រដក់ តាំងពីឆ្នាំ ២០២១ មកម្ល៉េះ និង​បាន​ធ្វើ​តាម​សេចក្តី​សម្រេច​របស់តុលាការ។

ក្នុងឱកាស​នោះ​ លោកស្រី ជុំ រស្មី ហៅស្រីទូច បាននិយាយថា” ខ្ញុំសូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ ដែលបានជួយនៅក្នុងរឿងក្ដីរបស់នាងខ្ញុំ ដោយសមាគមបាន ផ្តល់សេវាមេធាវីតាមរយៈលោកស្រី ឈីវ ភិរម្យ ដែលជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ “។

លោកស្រី ជុំ រស្មី ហៅស្រីទូច បាន​ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ លោក​មេធាវី ធួន សុធា បានខិតខំជួយនាងខ្ញុំរកដំណោះស្រាយសះជា និងឈានបានដល់លទ្ធផលជាទីគាប់ចិត្ត និងបានបញ្ចប់ជាស្ថាពរ​កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក វ៉ាន់ តារ៉ាផាន់ ហៅនាយត្រដក់ និងលោកស្រី ជុំ រស្មី ហៅស្រីទូច ក៏បានប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ ជូនចំពោះលោកជំទាវ អ្នកឧកញ៉ា សូមសមប្រកបតែនឹង ពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម