Connect with us

ព័ត៌មានជាតិ

កសិករម្នាក់​​ចែក​រំលែក​បទ​ពិសោធន៍​ដាំបន្លែ​ក្នុង​ផ្ទះសំណាញ់ ទទួល​ទិន្នផលខ្ពស់ មិនភ័យភ្លៀង​ មិន​​ភ័យ​​សត្វល្អិត

បានផុស

នៅ

តាមការរៀបរាប់ឲ្យដឹងពីកសិករដាំបន្លែសរីរាង្គម្នាក់ នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា របរដាំបន្លែស្ពៃ មិនត្រឹមតែរកចំណូលជួយផ្គត់ផ្គង់ លើកស្ទួយជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំមានលទ្ធភាពអាចបញ្ជូនកូនឲ្យទៅរៀន បានខ្ពស់ខ្ពស់ថែមទៀតផង។

លោក ប៉ុក វែង ជាកសិករដាំបន្លែផ្ទះសំណាញ់​នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែបានឲ្យដឹងថា លោកបានប្រកបមុខរបរដាំបន្លែសរីរាង្គផ្ទះសំណាញ់នេះនៅឆ្នាំ២០២១ មក។ ដោយកាលពីមុន លោកដាំដុះបន្លែតាមបែបបុរាណ តាមគ្នាជាទម្លាប់ លុះមកដល់ឆ្នាំ២០២១ បានងាកមកដាំតាមបែបបច្ចេកទេសវិញម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានរៀបរាប់យ៉ាងដូច្នេះថា ការដាំបែបបុរាណ គឺដាំហាលវាលអត់មានរោងទេ ហើយមានការពិបាកថែទាំ មានសត្វល្អិតបំផ្លិចបំផ្លាញ មិនទទួលបានផលល្អ។ ចំណែកការដាំបន្លែតាមបែបបច្ចេកទេសវិញ ងាយស្រួល មិនមានសត្វល្អិត ភ្លៀង​មិនស្រក់ចូល ហើយទិន្នផលក៏ទទួលបានខ្ពស់ សូម្បីតែរោងទំហំត្រឹមតែ ៥ គុណ ២៥ ម៉ែត្រ ក៏ទទួលបានទិន្នផល ៣៥០ គីឡូក្រាមដែរ។

ចំពោះការប្រមូលផល លោក ប៉ុក វែង បញ្ជាក់​ថា​គឺទៅតាមតម្លៃទីផ្សារ បើថ្ងៃណាតម្លៃទីផ្សារចុះថោក គេទិញតិចត្រឹម ១០០ គីឡូក្រាម ប៉ុន្តែបើថ្ងៃណាលក់បានថ្លៃវិញ គេទិញពី ២៥០ គីឡូក្រាម ទៅ ៣០០ គីឡូក្រាម។ នៅពេលតម្លៃទីផ្សារ បន្លែសរីរាង្គឡើងខ្ពស់ លោកអាចលក់បាន ៤ ០០០ រៀល ទៅ ៥ ០០០ រៀល ក្នុង ១ គីឡូក្រាម ប៉ុន្តែនៅពេលតម្លៃធ្លាក់ថ្លៃ គឺ​ចាប់ពីខែធ្នូ ដល់ ខែកុម្ភៈ ហើយចាប់ពីខែមិនា ឡើងទៅ បន្លែស្ពៃ គឺមានតម្លៃខ្ពស់ឡើងវិញ។

ការដាំដុះបន្លែសរីរាង្គនៅក្នុងផ្ទះសំណាញ់នេះ គឺដាំបានគ្រប់រដូវ មិនរើសរដូវឡើយ។ នេះបើតាមលោក ប៉ុន វែង។ ពេលប្រមូលផលអស់ ចាប់ផ្ដើមភ្ជួរ​ដី​ហាលទុករយៈពេល ១ អាទិត្យ ចាប់ផ្ដើមដាំឡើងវិញ។ ចំពោះបច្ចេកទេសនៃការដាំដុះបន្លែវិញ គឺលោកទទួលបានការបណ្ដុះបណ្ដាលពីគម្រោង ឆេន និង គម្រោង ASPIREAT ដោយផ្ដល់ទាំងបច្ចេកទេស ថវិការសង់រោង និងធ្វើអគារប្រមូលផ្ដុំបន្លែ ១ខ្នង។ ដល់ពេលប្រមូលផលយកទៅលក់ លោក ប៉ុក វែង តែងតែយកទៅលក់ដោយផ្ទាល់ លក់បោះដុំនៅចំនុចផែលើ នៅវេលាម៉ោងប្រមាណជា ២ ទៅ ៣ ទៀបភ្លឺ នៅទីរួមខេត្តក្រចេះ។

ក្រៅពីរបរដាំបន្លែ លោក ប៉ុក វែង ក៏ធ្វើស្រែដូចធម្មតា និងមានសចម្ការស្វាយចន្ទីផងដែរ ដើម្បីរកប្រាក់ចំណូល​បន្ថែមដល់គ្រួសារ។

លោកបានបញ្ជាក់ថា កាលពីលោកនៅដាំបន្លែបែបបុរាណ ឬទម្លាប់តាមគ្នា មានការខ្វះខាតថវិកាច្រើន ដោយដាំក្នុង១ឆ្នាំ បានតែ ២ ដងប៉ុណ្ណោះ គឺពេលរដូវរំហើយឬរដូវមានទឹក និងពេលមានភ្លៀងធ្លាក់។ ប៉ុន្តែឥឡូវនេះ លោកអាចដាំដុះបានពេញ ១ ឆ្នាំតែម្តង ដោយមិនព្រួយបារម្ភបញ្ហាសត្វល្អិត និងប្រភពទឹកស្រោចស្រប ព្រោះពេលនេះមានទឹកស្រោចស្របគ្រប់គ្រាន់ ដោយប្រើប្រាស់ទឹកអណ្ដូង ប្រើផ្ទះសំណាញ់ការពារសត្វល្អិត និងងាយស្រួសក្នុងការថែទាំ។

ការដាំពេញ១ឆ្នាំ លោកទទួលបានប្រាក់ចំនូលបានសមរម្យ បង់ធនាគារ និងអាចសល់ថវិកាខ្លះផ្ដល់ឲ្យកូនរៀន ដោយកាលពីមុនរកលុយឲ្យទៅកូនរៀន អត់ទាំងបានផង៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កសិករម្នាក់​​ចែក​រំលែក​បទ​ពិសោធន៍​ដាំបន្លែ​ក្នុង​ផ្ទះសំណាញ់ ទទួល​ទិន្នផលខ្ពស់ មិនភ័យភ្លៀង​ មិន​​ភ័យ​​សត្វល្អិត

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ពូទីន ប្រកាសត្រៀមខ្លួនធ្វើការជាមួយអាមេរិក អភិវឌ្ឍអណ្តូងរ៉ែកម្រ

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៥៤ នាទីutes មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៥៤ នាទីutes មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យន្តហោះក្រុមហ៊ុន American Airlines ផ្ទុកអ្នកដំណើរ ១៩៩នាក់ រងការគំរាមបំផ្ទុះគ្រាប់បែក នៅលើអាកាស

ចរាចរណ៍២៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង បុកគ្នា ស្លាប់ម្នាក់ និង របួសធ្ងន់ ២ នាក់

Sokha Hotels

ព័ត៌មានពេញនិយម