Connect with us

សន្តិសុខសង្គម

ទីប្រឹក្សាអាជ្ញាធរជាតិគ្រឿងញៀន បង្ហាញយុទ្ធសាស្ត្រ៦ចំណុចពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

បានផុស

នៅ

លោក អ៊ឹង សិរីវឌ្ឍនា ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងនូវការងារចំនួន៦ចំណុចពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈលោក មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថានឹងសុំគោលការណ៍ទៅលោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនូវការងារពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រុមព្រឹក្សាជំនាញអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងជំនួបពិក្សាការងារជាមួយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការចូលរួមពីលោកសាស្ត្រាចារ្យ REMY JULIEN MARIE JOSEPH BRULE លោកស្រីសាស្ត្រាចារ្យ ANNIE JAQUELINE MARGUERITE JEAN LE ROUX លោកស្រី ការ មីកាហ្សែរ វេជ្ជបណ្ឌិតឯកទេសព្យាបាលវិកលវិទ្យា និងលោកស្រីអេង ឡេងស៊ា ប្រធានផ្នែកមន្ទីរពិសោធន៍នៅមន្ធីរពេទ្យកាល់ម៉ែត។

លោក អ៊ឹង សិរីវឌ្ឍនា ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងនូវការងារទាំង៦ចំណុចរួមមាន៖

ទី១ ខិតខំស្រាវជ្រាវវិធីសាស្ត្រថ្មីៗនៃការព្យាបាលអ្នកញៀនគ្រឿងញៀនពីប្រទេសលោកខាងលិចជាពិសេសប្រទេសបារាំង ដើម្បីយកមកអនុវត្តការព្យាលនៅប្រទេសកម្ពុជាយើង។

ទី២.ខិតខំស្វែងរកអ្នកដែលមានជំនាញពាក់ព័ន្ធគ្រឿងញៀនដើម្បីជួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀត

ទី៣.សម្របសម្រួល កៀរគរទាំងអ្នកជំនាញនិងជំនួយឧបត្ថម្ភសម្រាប់រៀបចំកិច្ចប្រជុំ សិក្ខាសាលាពាក់ព័ន្ធនឹងសារធាតុញៀន

ទី៤.ស្រាវជ្រាវរកមេរៀន និងឯកសារ ល្អៗ ថ្មីៗពីជុំវិញសកលលោកដើម្បីជួយគាំទ្រខាងផ្នែកបច្ចេកទេសក្នុងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ទី៥.សិក្សាស្រាវជ្រាវពីវិធីសាស្រ្តនិងឱសថថ្មីៗសម្រាប់ព្យាបាល ស្តារនីតិសម្បទានិងសមាហរណកម្មអ្នកញៀនគ្រឿងញៀនចូលទៅរួមរស់ជាមួយគ្រួសារនិងសង្គមវិញ

ទី៦.ក្រុមការងារមន្ទីរពិសោធន៍នឹងស្រាវជ្រាបន្ថែមទៀតលើវិធីសាស្រ្តវិភាគសារធាតុញៀន ជាពិសេសអាចបន្សាបជាតិពុលមុននឹងយកទៅដុតបំផ្លាញចោល។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្នុងនាមលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងការសាទរចំពោះការលើកឡើង និងការតាំងចិត្តរបស់លោក អ៉ឹង សិរីវឌ្ឍនា ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយលោកនឹងសុំគោលការណ៍ទៅលោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីគោរពសុំគោលការណ៍រៀបចំឱ្យមានវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយពាក់ព័ន្ធសារធាតុញៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម