Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមរំពឹង​ពី​កំណើន​​​ការនាំចេញជីកសិកម្ម ចំពេលតម្លៃកើនឡើង

បានផុស

នៅ

វៀតណាម​រំពឹង​ពី​ការ​កើនឡើងនៃការនាំចេញ​ជីកសិកម្ម​របស់​ខ្លួន ចំពេលដែល​តម្រូវការស្ទុះងើប​ឡើងវិញ អម​ជាមួយ​នឹង​កំណើន​តម្លៃ។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត Viet Nam News នាថ្ងៃអង្គារ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ AgroMonitor បាន​និយាយថា​ ក្នុង​ខែ​កុម្ភៈ ការ​នាំ​ចេញ​ជី​អ៊ុយ​រ៉េ​​​រំពឹង​ថា​នឹង​កើន​ដល់​ប្រមាណ ៧០ ០០០ តោន ខណៈ​ក្រុមហ៊ុនផលិតជីក្នុងស្រុក កំពុងផ្តោតលើការបំពេញកិច្ចសន្យានាំចេញដែល​ចុះហត្ថលេខា មុន​បុណ្យចូលឆ្នាំចិន-វៀតណាម​។

AgroMonitor ​បន្ត​ថា ទីផ្សារជីអ៊ុយរ៉េសកលនឹងបន្ត​កើនឡើង​ជាមួយនឹងការជួញដូរយ៉ាងសកម្មនៅក្នុងទីផ្សារសំខាន់ៗ។ តម្រូវការកំពុងកើនឡើងនៅទូទាំងទ្វីបអាមេរិក អឺរ៉ុប និងអាហ្រ្វិក ខណៈ​ការផ្គត់ផ្គង់មាន​កម្រិត​នៃជីអ៊ុយរ៉េ​ កំពុងជំរុញកំណើនតម្លៃបន្ថែមទៀត។

នាពេលបច្ចុប្បន្ននេះ តម្លៃជីអ៊ុយរ៉េជាសកលកំពុងកើនឡើង ដែលជំរុញដោយការកើនឡើង​តម្រូវការនៅឥណ្ឌា ក្នុង​តម្លៃចន្លោះពី ៤២២-៤២៧ ដុល្លារ/តោន។ ​

បើតាម​សមាគមជីអន្តរជាតិ (IFA) ​តម្រូវការជីអ៊ុយរ៉េពិភព​លោក​ប្រចាំឆ្នាំ ត្រូវបាន​ព្យាករ​ថា​​នឹង​កើន​ឡើង ៦ ភាគរយ ចន្លោះឆ្នាំ ២០២៤ និងឆ្នាំ ២០២៨ ​ខណៈ​​ការនាំចេញជីសកល​នឹងងើបឡើងវិញ ជាពិសេសនៅក្នុងទីផ្សារប្រពៃណីដូចជាកម្ពុជា និងកូរ៉េខាងត្បូង។

បន្ថែមពីនេះ​ វៀតណាមក៏​កំពុងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់អឺរ៉ុប ដែលទាមទារ​ស្តង់ដារគុណភាពផលិតផលខ្ពស់​ផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម២ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

អគ្គិភ័យ
សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុរសម្នាក់ ដុតផ្ទះជីតាខ្លួន និងអ្នកជិតខាងចំនួន ២ខ្នង ឆេះខ្ទេចគ្មានសល់ នៅស្រុកអណ្ដូងមាស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មានការផ្ទុះនៅស្ថានកុងស៊ុលរុស្ស៊ី ក្នុងប្រទេសបារាំង

Sokha Hotels

ព័ត៌មានពេញនិយម