ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសស្នួលខេត្តក្រចេះ មានលទ្ធភាពទទួលរោងចក្រតូចធំ ៣០០ បោះទីតាំងវិនិយោគ
តំបន់សេដ្ឋកិច្ចពិសេសយូប៊ីអីស្នួលខេត្តក្រចេះ មានលទ្ធភាពទទួលក្រុមហ៊ុនតូចធំមកបោះមូលដ្ឋានរោងចក្រផលិតកម្មបានប្រមាណ ៣០០ លើផ្ទៃដីកំពុងអភិវឌ្ឍជាង ៨០០ ហិកតា។
ក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានជាង ២០ ស្ថាប័ន ចុះទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស្នួល ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជាកាលពីពេលថ្មីៗនេះ លោក Zhang Lu Ze នាយកនិងជាអនុប្រធានក្រុមហ៊ុន Zhongqi Holding Group ដែលគ្រប់គ្រងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួលក្នុងខេត្តក្រចេះ បានធ្វើបទបង្ហាញពីដំណើរការនិងសកម្មភាពវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសស្នួល។

លោក Zhang Lu Ze នាយកនិងជាអនុប្រធានក្រុមហ៊ុន Zhongqi Holding Group (អាវស)
លោក Zhang Lu Ze បានគូសបញ្ជាក់ថា នៅលើផ្ទៃដីអភិវឌ្ឍប្រមាណ ៨១៨ ហិកតា ដែលក្រុមហ៊ុនទទួលការអនុញ្ញាតិវិនិយោគពីរដ្ឋាភិបាល តំបន់សេដ្ឋកិច្ចពិសេសស្នួលមានលទ្ធភាពអាចទទួលក្រុមហ៊ុនតូចធំមកបោះទីតាំងវិនិយោគបង្កើតរោងចក្របានប្រមាណ ៣០០ ក្រុមហ៊ុន។
ក្រុមហ៊ុនខ្នាតធំៗអាចវិនិយោគចាប់ពីទំហំផ្ទៃដី ២០ ហិកតា ដល់ ៤០ ហិកតា និងក្រុមហ៊ុនតូចៗអាចវិនិយោគក្រោមទំហំ ២ ហិកតាជាមួយទុនវិនិយោគក្រោម ១០ លានដុល្លារ។ ក្រុមហ៊ុន Doublestar ដែលបានចាយទុនជាង ២០០ លានដុល្លារ សាងសង់រោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទដើម្បីនាំចេញទៅក្រៅប្រទេសលើផ្ទៃដីទំហំជាង ៤០ ហិកតា។
លោក Zhang Lu Ze បានបញ្ជាក់ថា «បើមានក្រុមហ៊ុនខ្នាតធំដូចជា DoubleStar ដែលត្រូវការផ្ទៃដីធំទូលាយដើម្បីបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសស្នួលអាចទទួលបាន ៦០ ក្រុមហ៊ុន តែបើក្រុមហ៊ុនតូចៗទេអាចបានដល់ ៣០០ ក្រុមហ៊ុន»។
តំបន់សេដ្ឋកិច្ចស្នួលមានលក្ខណពិសេស ដែលអាចទាក់ទាញក្រុមហ៊ុនធំៗមកបោះទីតាំងផលិតកម្ម ដោយសារនៅតំបន់នេះ មានអនុស្ថានីយដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីបានគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ខ្សែសង្វាក់រោងចក្រធំៗ ដែលត្រូវការកម្លាំងថាមពលខ្លាំងដើម្បីជំរុញក្នុងខ្សែសង្វាក់ផលិតកម្ម។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមានដូចជាផ្លូវ ទឹក ភ្លើង និងកន្លែងប្រព្រឹត្តិកម្មទឹកកខ្វក់ សរុបអស់ទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារ។
លោក Zhang Lu Ze បានបន្តទៀតថា តំបន់សេដ្ឋកិច្ចមានក្រុមហ៊ុនដឹកជញ្ជូនចំនួន ៤ ខណៈតំបន់សេដ្ឋកិច្ចពិសេសក៏គ្រោងបង្កើតក្រុមហ៊ុនធំមួយសម្រាប់បម្រើការដឹកជញ្ជូននៅក្នុងតំបន់ រួមទាំងឃ្លាំងសម្ភារៈសម្រាប់សម្រួលដល់ការងារសាងសង់សំណង់ផ្សេងៗដល់ក្រុមហ៊ុន ដែលបោះមូលដ្ឋានវិនិយោគបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសស្នួល មានក្រុមហ៊ុនចំនួន ១៤ កំពុងដំណើរការ ដោយបានរួមចំណែកទុនវិនិយោគសរុបប្រមាណ ១ ២០០ លានដុល្លារ។
បើតាមលោក Zhang Lu Ze ក្នុងចំណោមក្រុមហ៊ុនលេចធ្លោ ដែលកំពុងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្នួលមានក្រុមហ៊ុន Doublestar ដែលមានមុខសញ្ញាវិនិយោគផលិតសំបកកង់គ្រប់ប្រភេទដែលចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មតាំងពីឆ្នាំ ២០២៤ ដែលចំណាយទុនវិនិយោគអស់ប្រមាណ ១៣៨ លានដុល្លារ។
ក្រៅពីនេះនៅមានក្រុមហ៊ុនផលិតសំបកកង់រថយន្ត Firemax ដែលគ្រោងនឹងចាប់ផ្តើមផលិតកម្មនៅអំឡុងខែឧសភា រួមទាំងក្រុមហ៊ុនដំឡើងបន្ទះសូឡា រោងចក្រឧស្ម័ន រួមទាំងរោងចក្រកែច្នៃឈើជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ