ព័ត៌មានជាតិ
ប.ស.ស បង្ហាញធនាគារចំនួន ១១ ជាដៃគូសម្រាប់ម្ចាស់សហគ្រាស បង់ភាគទានប្រចាំខែ ជៀសវាងចាញ់បោកជនឆបោក
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានបង្ហាញធនាគារដៃគូចំនួន ១១ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស សម្រាប់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន បង់ភាគទានប្រចាំខែមកកាន់ ប.ស.ស ដើម្បីជៀសវាងការចាញ់បោកជនឆបោកដែលតែងតែក្លែងបន្លំលិខិត ឬ គណនីធនាគារផ្សេងៗ។

ការបង្ហាញធនាគារជាដៃគូនេះបានធ្វើឡើងបន្ទាប់ពីមានជនឆបោកបានក្លែងបន្លំលិខិតមួយលេខ០១៣១/២៥ ប.ស.ស./ប.ភ ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ យកទៅកែខុសពីលក្ខណៈដើម ក្លែងបន្លំខ្លឹមសារ (ACLEDA Bank:0716946457 (OUK CHANRATANA) ដោយប្រើប្រាស់និមិត្តសញ្ញា(Logo) និងត្រារបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខុសពីលិខិតដើម។

យោងតាមសេចក្ដីជូនដំណឹងរបស់ ប.ស.ស ដែលទើបទទួលបាននៅថ្ងៃទី ២៥ កុម្ភៈ នេះ បានឱ្យដឹងថា ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួមមាន ៖
១- ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) គណនីលេខ ០០០១ ១០៤៦៥៨៨៩ ១៨
២- ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.) គណនីលេខ ០០១០ ០០៤៣ ៤៨៣៣៣
៣- ធនាគារ វីង (ខេមបូឌា) ម.ក (WING BANK (CAMBODIA) PLC.) គណនីលេខ ៩១១៩
៤- ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) គណនីលេខ ០០១២៥៦០៨៧
៥- ក្រុមហ៊ុន លី ហួរ ផេ ប្រូ ភីអិលស៊ី (លី ហួរ វេរលុយ) (LY HOUR PAY PRO PLC. (LY HOUR VELUY)) គណនីលេខ ២២០០២
៦- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (JTRUST ROYAL BANK LTD.) គណនីលេខ ៤៣៦៤១៨០
៧- ធនាគារ វឌ្ឍនៈ (VATTANAC BANK) គណនីលេខ ០៥០០ ១៥០០០០០៣ ១៥
៨- ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក (PHNOM PENH COMMERCIAL BANK PLC “PPCBANK”) គណនីលេខ ១១១០ ០០០១ ២៣៧២៤
៩- ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FOREIGN TRADE BANK OF CAMBODIA “FTB”) គណនីលេខ ១០០០ ១២២៤៥៩៥៧
១០- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR BANK PLC.) គណនីលេខ ០០០១១៤៨៩៨
១១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC BANK PLC.) គណនីលេខ ០៣៣៧ ៥០០៩ ០០០២

ប.ស.ស បានណែនាំដល់លោកលោកស្រីនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានអាចបង់ភាគទានមកកាន់ ប.ស.ស តាមរយៈធនាគារដៃគូដូចបានជម្រាបជូនខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ពាក់ព័ន្ធទៅនឹងករណីក្លែងបន្លំលិខិតស្នាមនេះដែរ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាត់វិធានការ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរកជនឆបោកទាំងនោះមកទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះថាតាមច្បាប់ការក្លែងបន្លំ និងការប្រើប្រាស់លិខិតក្លែងជាកម្មវត្ថុ នៃបណ្ដឹងអាជ្ញាស្របតាមមាត្រា ៦២៦, ៦២៧, ៦២៨, ៦២៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto