នយោបាយ
ចិនអះអាងពីជំហរនៅតែគាំទ្រការកាន់អំណាចដ៏យូរអង្វែងរបស់បក្សប្រជាជន
សមាជិកការិយាល័យនយោបាយ និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៃរដ្ឋធានីប៉េកាំងលោក យីន លី (Yin Li) បានបន្តបញ្ជាក់ពីជំហរគាំទ្ររបស់ប្រទេសចិនចំពោះការកាន់អំណាចរបស់គណបក្សប្រជាជន ទោះបីជាស្ថានភាពពិភពលោកមានការប្រែប្រួលយ៉ាងណាក្ដី។

លោក យីន លី បានលើកឡើងក្នុងជំនួបជាមួយប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈនៅវិមាន៧មករា រាជធានីភ្នំពេញថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើននូវសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើងជាបន្តបន្តាប់។ លោកបានអះអាងជាថ្មីថាទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគ្រស្មាញយ៉ាងណាក៏ដោយ ចិននៅតែការគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

ក្នុងជំនួបនោះប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនគឺជាមិត្តដ៏ធំបំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តបំផុតរបស់កម្ពុជា។ សម្ដេចបានអរគុណចិនដែលគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា រួមទំាងផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជាកន្លងមកដែលបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា។ សម្តេចមានជំនឿជាក់យ៉ាងមុតមាំចំពោះមិត្តចិន ក្នុងការបន្តជួយបណ្តុះបណ្តាលធនធានមនុស្សជូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ការកសាងបក្ស និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាសំខាន់ៗ ជាពិសេស គឺការគាំទ្រចំពោះការបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងរបស់កម្ពុជា ក្រោមកម្មវិធី «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» ដែលនឹង ចូលរួមចំណែកដល់ការផ្លាស់ប្តូរយុវជននៃប្រទេសទាំងពីរ។

គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សវ័យចំណាស់មួយនៅកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ គណបក្សនេះបានផ្ដួលរំលំរបបខ្មែរក្រហមនាដើមឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នដែលបានធ្វើឱ្យកម្ពុជាងើបចេញពីវាលពិឃាត ការកាប់សម្លាប់ និងសង្គ្រាម ក្លាយជាប្រទេសរីកចម្រើនមានការអភិវឌ្ឍន៍រហូតមកដល់ពេលបច្ចុប្បន្ន។
ភាពជិតស្និតរវាងគណបក្សដឹកនាំរដ្ឋទាំងពីរគណបក្សប្រជាជនកម្ពុជា និងបក្សកុំម្មុយនីស្តចិនត្រូវបានមើលឃើញថាកាន់តែស្អិតរមួតតាមរយៈកិច្ចសហប្រតិបត្តិការនានា និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរទៅវិញទៅមក។ ជានិច្ចកាលក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងនោះបានប្រកាសពីជំហរគាំទ្រគ្នាទៅវិញទៅមកផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto