Connect with us

ព័ត៌មានជាតិ

គណនីអ៊ីវ៉ាឡេតរបស់កម្ពុជាកើនដល់ ២០,៧ លាន​ និង អេចឃ្យូអរកូតអាជីវកម្ម​កើនដល់ ៤,៥លានគណនី ក្នុងឆ្នាំ២០២៤

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គណនីអ៊ីវ៉ាឡេតកើនដល់ ២០,៧ លានគណនី និងចំនួនពាណិជ្ជករដែលចុះឈ្មោះប្រើប្រាស់ខេអេចឃ្យូអរកូតកើនដល់ ៤,៥លានគណនី ដែលបង្ហាញអំពីការរីកចំរើនយ៉ាងឆាប់រហ័សនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ NBC ​ចេញផ្សាយកាលពីសប្តាហ៍មុន ចំពោះការទូទាត់តម្លៃធំតាមប្រព័ន្ធធនាគារអេឡិចត្រូនិក (OBS) សរុបមាន​៨២,៨ ពាន់ប្រតិបត្តការ ស្មើនឹង ៥០៧,៦ ទ្រីលានរៀលកើនឡើងជិត៣១%ធៀបនឹងឆ្នាំ២០២៣ ខណៈប្រព័ន្ធទូទាត់រាយតាមរយៈប្រព័ន្ធរីធេលផេ (Retail Pay) ជាប្រាក់រៀលមានចំនួន៧ពាន់ប្រតិបត្តិការថយចុះជាង៥៨%ធៀបនឹងឆ្នាំ២០២៣ និងទំហំព្រាក់ទូទាត់២៣៥,៧ប៊ីលានរៀលថយចុះជាង៤៦% ខណៈដែលប្រតិបត្តិការជាប្រាក់ដុល្លារមានចំនួន១៩ពាន់ប្រតិបត្តិការថយចុះជិត៥៩% និងទំហំប្រាក់ទូទាត់១២៩,៦លានដុល្លារថយចុះជិត៣៩%។​

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃ NBC បានលើកឡើងថា ស្របតាមនវានុវត្តន៍បច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជិថល ប្រព័ន្ធទូទាត់សងប្រាក់ទាំងតម្លៃរាយ និងតម្លៃធំ ត្រូវបានធ្វើទំនើបកម្មជាលំដាប់។

លោកស្រីបណ្ឌិតថ្លែងថា៖« ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ បានសម្រួលដល់ការទូទាត់ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចទាំងក្នុងប្រទេសនិងក្នុងតំបន់ ព្រមទាំងបានរួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុទៀតផង។ កម្មវិធីទូទាត់បាគងទេសចរត្រូវបានដាក់ឱ្យដំណើការ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេចរណ៍ ដោយអនុញ្ញាតឱ្យភ្ញៀវទេចរអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាតាមឃ្យូអរកូត»។

លោក តូច ចៅចេក ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មី​នៅថ្ងៃទី២៥ ខែកុម្ភៈនេះថា ​នៅក្នុងយុគសម័យ​នេះ គឺ​ជា​សម័យ​កាលនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការណ៍នេះបណ្តាគ្រឹះស្ថាន​ធនាគារ​ និងហិរញ្ញវត្ថុ​នានា​ត្រូវ​តែធ្វើការវិនិយោគលើឌីជីថល មិន​ថា​តូច​ ឬ​ធំ​នោះ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​សហគមន៍ឬទីជននបទ ​អ្នក​ប្រើប្រាស់​ហាក់​នៅ​មិន​ទាន់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ឡើយ​។ ជាក់ស្ដែង​ ធនាគារ​ប្រៃសណីយ៍ ក៏​ដូច​ជា​ធនាគារ​ដទៃ​ទៀត គឺ​ប្រឹងប្រែង​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យការប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់​តែ​មាន​ការ​រីកចម្រើន​ខ្លាំង​ជា​បន្តបន្ទាប់​។

លោក​បាន​អះអាងទៀតថា៖« «បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាយ​លុយ​ គឺ​សឹង​តែ​លែង​កាន់​លុយ​ទៀត​ហើយ ​ច្រើន​តែ​ប្រើ​ QR ស្គែន​ ដូច្នេះ​យើង​អាច​ឃើញ​បាន​ថា ​ប្រតិបត្តិការ​ ស្គែន QR មាន​ការ​កើន​ឡើង​កាន់​តែ​ខ្ពស់​ទៅ​ៗ ហើយ​ប្រតិបត្តិការ​ដក​លុយ​តាម​បញ្ជរ​ផ្សេង​ៗ​មាន​ការ​ថយ​ចុះ បើ​ទោះ​បី​ជា​ទូ​អេធីអឹម​កាន់​តែ​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ប្រតិបត្តិការ​ហាក់​មិន​សូវ​រីកចម្រើន​ដូចការ​ឌីជីថលនោះ​ទេ»។

លោកស្រីបណ្ឌិត ជា សិរីបានថ្លែងបន្តទៀតថា ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានតភ្ជាប់ជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិនានាដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង ក្រុមហ៊ុនយូញៀនផអន្តរិជាតិ អាលីផេ និងក្រុមហ៊ុនបណ្តាញទូទាត់ម៉ាស្ទរ័កាត ជាដើម ដែលបាននិងកំពុងសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេចរណ៍ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៣ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

អគ្គិភ័យ
សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុរសម្នាក់ ដុតផ្ទះជីតាខ្លួន និងអ្នកជិតខាងចំនួន ២ខ្នង ឆេះខ្ទេចគ្មានសល់ នៅស្រុកអណ្ដូងមាស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មានការផ្ទុះនៅស្ថានកុងស៊ុលរុស្ស៊ី ក្នុងប្រទេសបារាំង

Sokha Hotels

ព័ត៌មានពេញនិយម