Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ទីរពេទ្យ កុំឱ្យរើសអើងអ្នកប្រើប័ណ្ណសមធម៌ ប.ស.ស និងងាយរងហានិភ័យ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ និង​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ កុំ​មានការ​រើសអើង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ប័ណ្ណ​សមធម៌ ប័ណ្ណ​ ប​.​ស​.​ស និង​ប័ណ្ណ​ងាយ​រង​ហានិភ័យ​ឡើយ ​ពោលគឺ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ព្យាបាល​ជំងឺ​ដូច​ប្រជាពលរដ្ឋ​ទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​កុម្ភៈ ឆ្នាំ ​២០២៥ ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ និង​លើក​ទិសដៅ​ការងារ​បន្ត ​កាលពី​រសៀល​ថ្ងៃទី ​២៤ ​កុម្ភៈ ​នៅ​ទីស្តីការក្រសួង លោករដ្ឋមន្ត្រី​ បាន​មានប្រសាសន៍ថា ​«ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ត្រូវ​អនុវត្តតាម​អភិក្រម ក្រមសីលធម៌​វិជ្ជាជីវៈ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប័ណ្ណ​មូលនិធិ​សមធម៌ ប័ណ្ណ​ប​.​ស​.​ស ប័ណ្ណ​ងាយ​រង​ហានិភ័យ ដោយ​ធានាបាន​ថា កុំឱ្យ​មានការ​រើស​អើង ត្រូវ​គិតថា​ប្រជាពលរដ្ឋ​ម្នាក់ៗ ត្រូវតែ​ទទួលបាន​ការព្យាបាល​ដូចគ្នា​»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​ ត្រូវ​តាមដាន​ និង​យកចិត្តទុកដាក់​បញ្ហា​ជំងឺឆ្លងដែល​អាច​នឹងមាន​កើតជាយថាហេតុ​ណាមួយ ក្នុងករណី​ដែល​មិនមាន​ការវាយតម្លៃ និង​ទប់ស្កាត់បាន​ទាន់ពេលវេលា​។ ក្នុងនោះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ត្រូវ​ពិនិត្យ​តាមដាន វាយតម្លៃ​សភាព​ការ និង​ស្រាវជ្រាវ​ពី​ភាព​ច្បាស់លាស់​ នៃ​ជំងឺឆ្លង​ផ្សេងៗ។ ទន្ទឹមនឹង​នេះដែរ​ ត្រូវ​បន្ត​យកចិត្តទុកដាក់​បញ្ហា​ជំងឺមិនឆ្លង ដែលជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​សំខាន់ ហើយ​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព ត្រូវ​បង្កើន​ការបណ្តុះបណ្តាល និង​បង្កើន​ការផលិត​សារ​អប់រំ​សុខភាព​ដល់​ប្រជាពលរដ្ឋ ដូចជា​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ ផ្លាស់ប្តូរ​ទម្លាប់​ នៃ​ការរស់នៅ របប​អាហារ «​តិច​អំបិល តិច​ខ្លាញ់ តិច​ស្ករ​» និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​តាម​គ្រប់​មធ្យោបាយ។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ ត្រូវ​ដឹង​អំពី​ការរៀបចំ​ទំរង់​ឯកសារ លិខិតស្នាម របាយការណ៍ ជំនួយស្មារតី និង​ការវាយតម្លៃ​សភាពការណ៍​ផ្សេងៗ​ និង​ការសរសេរ​ឱ្យចំ​គោលដៅ ​នៃ​ទិសដៅ​ការងារ ដើម្បី​ក្លាយជា​ឯកសារ​ដែលមាន​ទាំង​សារ​គន្លឹះ ជាមួយ​ចក្ខុវិស័យ និង​ទិសដៅ​ការងារ​ច្បាស់លាស់ ដើម្បី​ជួយ​ជំរុញ​ក្នុងការ​សម្រេចចិត្ត ក្នុងនាម​អង្គភាព ស្ថាប័ន ឱ្យ​កាន់តែ​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៣ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

អគ្គិភ័យ
សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុរសម្នាក់ ដុតផ្ទះជីតាខ្លួន និងអ្នកជិតខាងចំនួន ២ខ្នង ឆេះខ្ទេចគ្មានសល់ នៅស្រុកអណ្ដូងមាស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មានការផ្ទុះនៅស្ថានកុងស៊ុលរុស្ស៊ី ក្នុងប្រទេសបារាំង

Sokha Hotels

ព័ត៌មានពេញនិយម