Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន រំឮកមន្ត្រីថា កុំព្រោះលុយតិចតួចពីក្រុមហ៊ុនខិលខូច ធ្មេចភ្នែកមិនមើលពលរដ្ឋរងគ្រោះដល់ជីវិត

បានផុស

នៅ

ដោយហេតុថាប្រភពទឹកមានសារសំខាន់ទ្រទ្រង់អាយុជីវិតមនុស្ស រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក្រើនរំលឹកមន្ត្រីនៃក្រសួងបរិស្ថានថា កុំដើម្បីតែលុយបន្តិចបន្តួចបានមកពីការសូកប៉ាន់របស់ក្រុមហ៊ុនខិលខូចមួយចំនួនដែលលួចបង្ហូរកាកសំំណល់រាវចូលក្នុងប្រភពទឹកបំពុលទឹក បំពុលបរិស្ថាន សុខចិត្តធ្មេចភ្នែកមិនមើលពលរដ្ឋរងគ្រោះថ្នាក់ពីការបំពុលប្រភពទឹករហូតប៉ះពាល់ដល់អាយុជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី ក្រើនរំលឹកបែបនេះ នៅក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត សង្កត់ធ្ងន់ដូច្នេះ៖« មន្ត្រីក្រសួងបរិស្ថានត្រូវចាំ កុំដើម្បីលុយបន្តិចបន្តួច ឱ្យប្រជាពលរដ្ឋខ្មែរ អ្នកស្លូតត្រង់​រងគ្រោះដោយសារយើង  ព្រោះយើងជាតំណាងគាត់ យើងជាអ្នកការពារគាត់ យើងជាអ្នករក្សាប្រភពទឹកឱ្យគាត់ ដើម្បីជំនាន់ក្រោយតទៅទៀត។ អ៊ឹចឹងទេ សុំសូមក្រែប្រែឥរិយាបថក្នុងករណីដែលបានប្រព្រឹត្តខុសកន្លងមក »។

តាមរយៈសិក្ខាសាលាដដែល រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ក៏បានលើកឡើងថាមូលហេតុដែលក្រុមហ៊ុន​មួយចំនួនលួចបង្ហូរកាកសំណលរាវចូលទៅក្នុងប្រភពទឹកដូចជាស្ទឹង​ ប្រឡាយ គឺព្រោះតែក្រុមហ៊ុនមួយចំនួននោះចង់កេងចំណេញជ្រុល  ដោយមិនចាំបាច់ចំណាយថវិកាសាងសង់អាងប្រព្រឹត្តិកម្មទឹក និងចំណាយថវិកាសម្អាតទឹកសំណល់ទាំងនោះឱ្យបានស្អាត។

រដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានប្រាប់ទៅកាន់មន្ត្រីក្រសួង និងភាគីក្រុមហ៊ុន ឱ្យគិតពិចារណាថា បើផលប៉ះពាល់កើតចេញពីការបំពុលប្រភពទឹកនេះ កើតឬធ្លាក់ទៅលើក្រុមគ្រួសាររបស់ខ្លួន នឹងមានអារម្មណ៍បែបណា និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺមានតម្លៃថ្លៃជាងរោងចក្រដែលបង្ហូរកាកសំណល់ចូលទៅក្នុងប្រភពទឹកទៅទៀត។

លោក អ៊ាង សុផល្លែត ក៏ណែនាំមន្ត្រីទាំងនោះ ឱ្យធ្វើខ្លួនស្អាតស្អំ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាគម្រូ និងជាការព្រមានទៅកាន់ក្រុមហ៊ុនខិលខូចដែលល្មើសហ៊ានបង្ហូរកាកសំណល់រាវចូលប្រភពទឹក រហូតបង្កការប៉ះពាល់ដល់ពលរដ្ឋ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានលើកឡើងថា កុំស្មានថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន អង្គុយបំពេញការងារតែក្នុងការិយាល័យមិនដឹងពីបញ្ហា ផលប៉ះពាល់​ដែលកើតមាននានា ព្រោះបច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿន លោកអាចទទួលបានព័ត៌មាននៃផលប៉ះពាល់ ចំណុចអវិជ្ជមាននានាបានគ្រប់ពេលវេលា។

យ៉ាងណា លោក អ៊ាង សុផល្លែត ក៏ទុកឪកាសឲ្យមន្ត្រីដែលធ្លាប់ ត្រូវកែប្រែកំហុសរបស់ខ្លួនឈប់ទទួលសំណូកពីក្រុមហ៊ុនបំពុលបរិស្ថាន ហើយងាកមករាយការណ៍ពីការបំពុលបរិស្ថានរបស់ក្រុមហ៊ុន ដើម្បីការពារ និងបញ្ចៀសផលប៉ះពាល់លើសុខភាពពលរដ្ឋ។

ជាមួយគ្នា លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បាន​ប្ដេជ្ញាដោះស្រាយបញ្ហាអវិជ្ជមាន ផលប៉ះពាល់នានា ក្នុងវិស័យបរិស្ថានម្ដងមួយជំហានៗ ដើម្បីធានាដល់ស្ថិរភាពសង្គម សេដ្ឋកិច្ច នយោបាយ មិនឱ្យប៉ះពាល់អ្នកវិនិយោគឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចិន និងជប៉ុន
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ្នកជំនាញ៖ ចិន និងជប៉ុន បង្ហាញសញ្ញាចាប់ដៃគ្នាផ្នែកសេដ្ឋកិច្ច ​ក្នុងបរិបទហានិភ័យពន្ធ ត្រាំ

ព័ត៌មានជាតិ៧ នាទីutes មុន

នាយករដ្ឋមន្រ្តីថ្លែងពីបទពិសោធន៍គ្រោះថ្នាក់ដោយសារកំហុសបកប្រែ

សេដ្ឋកិច្ច១៨ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីសក្ដានុ​ពលដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជា ក្នុងជំនួបទូត​ដា​ណឺ​ម៉ាក

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ឌីជេ Koo ទាមទារបណុលរាប់លានដុល្លារដែលអតីតស្វាមីសាន់ឆាយធ្លាប់ជំពាក់

ព័ត៌មានជាតិ២៩ នាទីutes មុន

ជនជាតិដើមភាគតិច ខេត្តរតនគិរី បន្តរក្សាការធ្វើបុណ្យសែន«ផ្តាច់ខ្មោច» ដើម្បីបញ្ចៀសការឈឺថ្កាត់នៅក្នុងភូមិឋាន

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៨ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

អគ្គិភ័យ
សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម