ព័ត៌មានជាតិ
គម្រោងផ្លូវលំជនបទប្រវែង ៩ពាន់ម៉ែត្រ នៅស្រុកលំផាត់ ត្រូវបានកសាងរួចរាល់
ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារអន្តរក្រសួង និងក្រុមការងារត្រួតពិនិត្យវាយតម្លៃបច្ចេក នាថ្ងៃទី២៤ ខែកម្ភុៈ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនា និងជួសជុលផ្លូវចំនួន ១គម្រោង ដែលមានប្រវែង ៩ពាន់ម៉ែត្រ នៅស្រុកលំផាត់ ខេត្តរតនគិរី ដែលត្រូវបានកសាងរួចរាល់។

លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានឱ្យដឹងថា ផ្លូវនេះស្ថិតក្នុងគម្រោងលេខ DRR-NC-2024-No.047 មានការងារជួសជុលផ្លូវក្រាលដីល្បាយគ្រួសចំនួន ១ខ្សែ ប្រវែង ៩,០០០ម ទទឹង ៩ម កម្រាស់ ០,១២ម សាងសង់ទំនប់បង្ហៀរ ១កន្លែង ប្រវែង ៦០ម ទទឹង០៧ម និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិព្រួក និងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១។
លោកថា ផ្លូវលំជនបទខាងលើ បច្ចុប្បន្នបានជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានភាពងាយស្រួល ក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀន សម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្តរមណីយដ្ឋានទឹកធ្លាក់អូរស៊ិនលែរ៍ធម្មជាតិ និងដឹកអ្នកជំងឺមក កាន់មណ្ឌលសុខភាពបានទាន់ពេលវេលា។

បន្ទាប់ពី ត្រួតពិនិត្យវាយតំលៃបច្ចេកទេស គម្រោងផ្លូវលំជនបទប្រវែង ៩ ០០០ម៉ែត្រ ខាងលើរួចមក លោកស្រី ឯក សុគន្ឋវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារអន្តរក្រសួង និងក្រុមការងារត្រួតពិនិត្យវាយតម្លៃបច្ចេកបានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាសំណង់សិល្បរ៍ការនិងជួសជុលផ្លូវប្រវែង ៨ ១០០ម ទទឹង ៩ម បន្តរហូតដល់សាលាបឋមសិក្សានិងវត្តសាយ៉ស់ ជម្រុមបីស្រុក ក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិឆ្នាំ២០២៥៕
ដោយ៖ ខៀវ ចាប




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto