Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរការសម្ពោធហាងគ្រឿងអលង្ការ T&L JEWELRY នៅកម្ពុជា ក្រោមម្លប់សន្តិភាព

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​សម្តែង​នូវ​ការចូលរួម​អបអរសាទរ​ចំពោះ​ការសម្ពោធ​ហាង​គ្រឿងអលង្ការ​ធី​អែន​អិ​ល T&L JEWELRY នៅ​កម្ពុជា ជាការ​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​ក្រោម​ម្លប់​សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សម្តែង​ចូលរួម​សាទរ​បែបនេះ​ ខណៈពេល​អញ្ជើញ​ផ្តល់​កិត្តិយស​កាត់​ខ្សែបូ​បើកសម្ពោធ​ហាង​គ្រឿងអលង្ការ ធី​អែន​អិ​ល T&L JEWELRY របស់​លោក​ស្រី លាង ធារ៉ា ដែលមាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ ​១១៦-១១៨ ផ្លូវ Claster បុរី​ប៉េង​ហួត​បឹង​ស្នោ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ព្រឹក ថ្ងៃ​អង្គារ ១៣​រោច ខែមាឃ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ​បាន​ថ្លែង​កោតសរសើរ​ចំពោះ លោកស្រី លាង ធារ៉ា និង​ឧកញ៉ា ឌី ជោ​ត ដែល​បាន​ខិតខំ​ពង្រឹងសមត្ថភាព និង​ការអភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​លឿន​ចូលក្នុង​វិស័យ​ជំនួញ និង​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការងារ​សង្គម និង​ការងារ​មនុស្សធម៌​ផងដែរ។ តាមរយៈ​សកម្មភាព​របស់​លោក​ស្រី និង​ឧកញ៉ា ដែលជា​អ្នកបម្រើ​ក្នុង​វិស័យ​ឯកជន ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា។

លោកស្រី លាង ធារ៉ា ម្ចាស់​ក្រុមហ៊ុន Theara Leang Co.,Ltd ជា​ស្ត្រី​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត ឆ្លាត ហើយ​ពូកែ និង​អ្នកមាន​គាំទ្រ​ច្រើន​លើ​ជំនួញ​របស់​លោកស្រី តាមរយៈ​បណ្ដាញ​សង្គម​។ លោកស្រី​ក៏បាន​អភិវឌ្ឍន៍​ខ្លួន​ពី​ស្ត្រី​មេផ្ទះ​ម្នាក់ មកជា​អ្នកលក់​អន​ឡាញ​ធម្មតា ក្លាយជា​ម្ចាស់​អាជីវកម្ម​ធំៗ​ដូចជា ​៖ ហាង​លក់​កាបូប និង​សម្លៀកបំពាក់​នារី T&L Fashion, ផលិតផល​ថែរក្សា​សម្ផស្ស​ម៉ាក​យីហោ​ខ្មែរ ធី​អែន​អិ​ល​នែ​ត​ឈើ​រ៉​ល T&L Natural ដែល​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាង​ច្រើន​ពី​អតិថិជន​កម្ពុជា​, មជ្ឈមណ្ឌល​ថែរក្សា​សម្រស់ T&L Beauty Center ដែលមាន​អតិថិជន​ជាច្រើន កំពុង​បាន​ទទួល​សេវាកម្ម។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ជូនពរ​ឲ្យ លោកស្រី លាង ធារ៉ា កាន់តែ​ទទួលបាន​នូវ​ការគាំទ្រ​ពី​អតិថិជន និង​ជោគជ័យ​ក្នុង​មុខ​ជំនួញ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

សម្តេច ម៉ែន សំអន សាទរការសម្ពោធហាងគ្រឿងអលង្ការ T&L JEWELRY នៅកម្ពុជា ក្រោមម្លប់សន្តិភាព

KPT+៥ នាទីutes មុន

ជំទាវទី១អាមេរិក នៅតែបញ្ចេញឥទ្ធិពលខ្លាំង និងលេចធ្លោពេលបណ្ដើរជាមួយស្វាមី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

លោក ត្រាំ បដិសេធ​មិន​ហៅ ពូទីន ថា​ជា «ជន​ផ្ដាច់ការ» ខណៈ​ធ្លាប់​ប្រើ​ពាក្យ​នេះលើ ហ្សេលេនស្គី

NEA
ព័ត៌មានជាតិ១៣ នាទីutes មុន

NEA បន្តរៀបចំវេទិកាការងារដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតជាង ១៥០០ កន្លែង សម្រាប់យុវជន

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ទីរពេទ្យព្រះកេតុមាលា ប្រកាសថា ការព្យាបាល និងពិនិត្យជំងឺដល់យោធិនមិនគិតកម្រៃទេ លើកលែងតែជំងឺធ្ងន់ធ្ងរ

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៧ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

អគ្គិភ័យ
សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម