ព័ត៌មានជាតិ
សហគមន៍កោះព្រហ្មចារីយ៍ កែច្នៃវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ បន្តចែករំលែកជំនាញដល់អ្នកបន្តវេន
ផលិតផលកែច្នៃ ដូចជា មួកស្លឹក មួកចាក់ មួកសាច់ក្រណាត់ ក្រម៉ា និងវត្ថុអនុស្សាវរីយ៍ជាច្រេីនទៀត ត្រូវបានផលិតកែច្នៃ ដោយសហគមន៍កោះព្រហ្មចារីយ៍ ដើម្បីបំពេញតម្រូវការអតិថិជនដែលបានកម្មង់ទិញ និងត្រៀមសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីអ្នកស្រី យិន សំអុន ក្រុមការងារនៃសហគមន៍កោះព្រហ្មចារីយ៍ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

អ្នកស្រី យិន សំអុន
អ្នកស្រី យិន សំអុន សមាជិកក្រុមការងារនៃសហគមន៍កោះព្រហ្មចារីយ៍បានឲ្យដឹងថា ដោយសារមានការជ្រោមជ្រែងគាំទ្រពីអាជ្ញាធរខេត្ត មានសមាគមន៍នារី និងអង្គការនានា ការធ្វេីផលិតផលកែច្នៃនេះគឺបានចាប់ផ្ដេីមធ្វេីតាំងពីឆ្នាំ២០២១និងបានចុះបញ្ជីជាសមាជិកសហគមន៍កោះព្រហ្មចារី ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅឆ្នាំ២០២៣។
«សម្រាប់ទីផ្សារ គឺមិនចោទជាបញ្ហានោះទេ»។ នេះបើតាមអ្នកស្រី យិន សំអុន។



ចំពោះចំណេះដឹងជំនាញកែច្នៃផលិតផលទាំងនេះ អ្នកស្រី យិន សំអុន ក៏បានចែករំលែកទៅដល់អ្នកបន្តវេន ដោយក្នុងនោះគឺផ្តោតទៅលើយុវជន។
យុវតី ដន សុខខេន ដែលតែងតែមកចូលរួមជាមួយសហគមន៍ ដើម្បីជួយកិច្ចការនិងរៀនអំពីជំនាញនៃការផលិតកែច្នៃសម្ភារៈបានឲ្យដឹងថា ការចូលរួមសិក្សានេះ គឺចូលរួមថែរក្សាអភិរក្ស និងផ្សព្វផ្សាយនូវកេរ្ត៍មរតក ប្រពៃណីដូនតាខ្មែរ។
កញ្ញាក៏បានស្នើរឲ្យយុវជនទំនេរពីការសិក្សា សូមងាកមកចូលរួមជាមួយសហគមន៍ រួមគ្នាផលិតកែច្នៃនូវផលិតផលដែលមានក្នុងសហគមន៍ ដើម្បីទទួលបានប្រាក់កំរៃ និងផ្សព្វផ្សាយ លើកកម្ពស់នូវផលិតផលក្នុងស្រុករបស់យើង៕

អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់