Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ជំទាស់​មិន​ឲ្យ​រុស្ស៊ី​ចូល​រួមក្នុង G7 ឡើង​វិញ​ឡើយ

បានផុស

នៅ

ប្រទេស​អាល្លឺម៉ង់ បានច្រានចោលនូវលទ្ធភាព​​ដែល​​រុស្ស៊ី​ចូលរួមក្នុងក្រុមប្រទេស G7 ដោយលើកឡើងពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្ត និងសង្រ្គាមនៅអ៊ុយក្រែន។

លោក Christian Lindner (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បានបញ្ជាក់ថា សកម្មភាពរបស់រុស្ស៊ី នៅតែមិនស៊ីសង្វាក់គ្នានឹងតម្លៃដែល​ក្រុម​ប្រទេស G7 គោរព។ លោក Lindner បាននិយាយក្នុងសន្និសីទសារព័ត៌មាន​នៅ​ថ្ងៃ​​ទី​២៥​កុម្ភៈ​នេះ​ថា៖ «ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការមិនយកចិត្តទុកដាក់ចំពោះច្បាប់អន្តរជាតិ ធ្វើ​ឲ្យ​ការវិលត្រឡប់ទៅកាន់ G7 វិញមិនអាចទៅរួច​ទេ​នៅពេលនេះ។ G7 តំណាង​ឲ្យលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ដែលរុស្ស៊ីបានរំលោភជាបន្តបន្ទាប់»។

រុស្ស៊ី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី G8 ដែល​ឥឡូវ​ជា G7 នៅ​ឆ្នាំ​២០១៤ បន្ទាប់ពី​ការ​​ឈ្លានពាន និង​កាត់យក​ទឹក​ដី​​គ្រីមៀ​ពីអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក ការអំពាវនាវ​ឲ្យ​ដាក់រុស្ស៊ី​ចូល​ក្រុម​ប្រទេស G7 ឡើងវិញត្រូវបានជួប​​ប្រទះ​នឹង​ការ​ប្រឆាំង​ពីបណ្តាប្រទេសលោកខាងលិច បើទោះបីជាមានការប៉ុនប៉ងកន្លងមកដោយមេដឹកនាំដូចជា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែល​ចង់​ឲ្យ​រុស្ស៊ី​បង្ហាញ​វត្តមាន​ជាថ្មី​នៅ​ G7 ក៏​ដោយ។

ការ​លើក​ឡើង​របស់​លោក Lindner បាន​ពង្រឹង​ជំហរ​របស់​​​អាល្លឺម៉ង់​លើ​ការ​រក្សា​សម្ពាធ​សេដ្ឋកិច្ច និង​នយោបាយ​លើ​ទីក្រុង​មូស្គូ។ សេចក្តីថ្លែងការណ៍នេះក៏កើតមាននៅមុនកិច្ចប្រជុំកំពូល G7 នាពេលខាងមុខ ដែលការពិភាក្សាអំពីសេដ្ឋកិច្ចពិភពលោក សន្តិសុខ និងសង្គ្រាមនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹង​រាប់​ចូល​នៅ​ក្នុង​របៀបវារៈ៕

ដោយ៖ ឈាង

ចុចអាន៖ លោក ត្រាំ ចង់​ឲ្យ​រុស្ស៊ី​ចូលរួម​ក្នុង G7 ឡើង​វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម