សេដ្ឋកិច្ច
ផលិតកម្មអំបិលកម្ពុជា សម្រេចបានជាង ១៦ ម៉ឺនតោន នៅឆ្នាំ ២០២៤
ផលិតកម្មអំបិលកម្ពុជាសម្រេចបានជាង ១៦ ម៉ឺនតោន (១៦៨ ៨៨២) នៅក្នុងឆ្នាំ ២០២៤ លើផ្ទៃដីស្រែអំបិលជិត ៤ ពាន់ហិកតា (៣ ៩៨៧) (កំពត ៣ ៤៨៩ហិកតា កែប ៤៩៧ហិកតា)។

បើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចេញផ្សាយនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បង្ហាញថា កម្ពុជាមានក្រុមផលិតអំបិលចំនួន ១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ១២៨ ៤៧៤ តោន ខេត្តកែប ផលិតបាន ៤០ ៤០៨ តោន។ ការលក់ចេញបានចំនួន ៧៤ ១៨៥ តោន។
លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា ប្រាប់កម្ពុជាថ្មីថា ផលិតកម្មអំបិលរដូវកាលថ្មី បានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ ២០២៤ មក ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គឺអាចប្រមូលផលបានខ្លះៗ សម្រាប់លក់នៅលើទីផ្សារ។
បើតាមលោក ប៊ុន ណារិន ប្រសិនបើអាកាសធាតុអំណោយផលល្អ លោករំពឹងថានឹងអាចផលិតអំបិលបានដល់ ១០ ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៥។

លោក ប៊ុន ណារិន បញ្ជាក់ថា ទោះបីទិន្នផលកើនពិតមែន ប៉ុន្តែតម្លៃអំបិលបានធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២៣ ដែលតម្លៃជាមធ្យមអាចលក់បាន ១ ម៉ឺន ៥ ពាន់រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម ខណៈបច្ចុប្បន្នតម្លៃបានធ្លាក់ចុះមក ចន្លោះពី ៧ ពាន់រៀល ទៅ ១ ម៉ឺនរៀល ក្នុងមួយបាវ ៥០ គីឡូក្រាម។
ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការអំបិលចន្លោះពី ៧-១០ ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ក្រៅពីផលអំបិលក្នុងស្រុក បណ្តាខេត្តនៅជាប់ព្រំដែនថៃ និងវៀតណាម ក៏តែងនាំចូលអំបិលមកដាក់លក់ផងដែរ ប៉ុន្តែនៅឆ្នាំ ២០២៤ ពុំមានការនាំអំបិលចូលពីបរទេសនោះទេ។ នេះបើតាមក្រសួងឧស្សាហកម្ម៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់