ព័ត៌មានជាតិ
លោក លី ធុជ ជំរុញឱ្យពលរដ្ឋបង្កើនការប្រើប្រាស់ដីដែលបោសសម្អាតមីនរួច ដើម្បីលើកស្ទួយជីវភាពគ្រួសារ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រើប្រាស់ផ្ទៃដីបោសសម្អាតរួច ឱ្យបានច្រើន និងគ្រប់ៗគ្នា ដោយមិនត្រូវទុកដីឱ្យនៅទំនេរចោលឡើយ ដើម្បីការធ្វើឱ្យប្រសើរឡើង នូវស្ថានភាពគ្រួសារ និងស្របតាមបំណងប្រាថ្នាប្រកបដោយទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ។

លោកបានលើកឡើងបែបនេះ ក្នុងងឱកាសដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CfRIV) ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះថ្នាក់ដោយសារមីន ស្ថិតក្នុងភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងការចុះពិនិត្យនេះដែរ លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចូលទៅក្នុងតំបន់ណា ដែលមិនទាន់ធ្វើការបោសសម្អាត និងសង្ស័យថាមានមីន។

ទន្ទឹមនេះ លោកកបានថ្លែងអំណរគុណ ដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សេឡង់ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលតែងតែផ្តល់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរស និងឈរក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដើម្បីសុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសចូលរួមក្នុងការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។
លោក លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករជាតិដ៏ឆ្នើម ក្នុងការរំដោះផ្ទៃដីចេញពីការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមអស់រយៈពេលជាង ៣០ឆ្នាំ មកនេះ។ ជាមួយគ្នានោះ លោកបានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់អ្នកបោសសម្អាតមីនដ៏ឆ្នើមរបស់អង្គភាពស៊ីម៉ាក់ ក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។

ចំណែក ប្រជាពលរដ្ឋដែលជាអ្នកទទួលផល មានសេចក្តីសប្បាយរីករាយ ដែលបានជួបផ្ទាល់ជាមួយម្ចាស់ជំនួយ ក្នុងការជួយផ្តល់សុខសុវត្ថិភាព លើដីរបស់គាត់ ដែលអាចឱ្យគាត់អាចបង្កបង្កើនផល ដោយគ្មានការភ័យខ្លាច និងមានចំណូលកើនឡើង សម្រាប់គ្រួសាររបស់គាត់៕





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់