ព័ត៌មានជាតិ
ការផ្លាស់ប្តូរការ៉ូឡាថ្មី លើចិញ្ចើមមហាវិថីព្រះសីហនុ សម្រេចជោគជ័យ ១០០ភាគរយ
រយៈពេលជិត៥ខែ នៃគម្រោងជួសជុលស្ថាបនាផ្លាស់ប្ដូរការ៉ូឡាថ្មីលើចិញ្ចើមមហាវិថីព្រះសីហនុ ក្នុងមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានសម្រេចរួចរាល់១០០ភាគរយហើយ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ការផ្លាស់ប្ដូរការ៉ូឡាថ្មីលើចិញ្ចើមមហាវិថីព្រះសីហនុនេះ ធ្វើឡើងចាប់ពីចំណុចស្តុបអាងទឹកអូឡាំពិច រហូតទៅដល់ វិមានឯករាជ្យ ប្រវែង ២៥០០ម៉ែត្រ ដោយទុកអោយមានផ្លូវសម្រាប់ជនពិការឆ្លងកាត់ផងដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា ការផ្លាស់ប្តូរការ៉ូឡានៅតាមបណ្តោយមហាវិថីព្រះសីហនុនេះឡើងវិញ ចាប់ពីចំណុចស្តុបអាងទឹក រហូតទៅដល់តំបន់វិមានឯករាជ្យ ក្រោយមានការខូចខាតស្ទើរទាំងស្រុង រួមជាមួយនឹងពលរដ្ឋមួយចំនួនមិនបានយល់ដឹងអំពីសោភណ្ឌភាពដងផ្លូវផង។ ហើយការជួសជុលឡើងវិញនេះ ក៏ដើម្បីលើកសម្រស់ដងផ្លូវ អោយមានភាពប្រសើរជាងមុនផងដែរ។

ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបន្តថា ចំពោះការផ្លាស់ប្តូរបានប្រើប្រាស់រយៈពេលជិត៥ខែ ដែលគិតចាប់ពីខែ តុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រវែង ២៥០០ម៉ែត្របានផ្លាស់ប្តូរ សម្រេចបាន១០០ភាគរយហើយ ។

លោក ដាលីន ជាប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់សប្បាយរីករាយដែលអាជ្ញាធរបានផ្លាស់ប្តូរការ៉ូឡាថ្មី នៅតាមចិញ្ចើមផ្លូវនេះ បានជួយលើកសម្រស់សោភ័ណភាពដងផ្លូវ ក៏ដូចជាធ្វើអោយខាងមុខផ្ទះរបស់ពួកគាត់ស្រស់ស្អាតផងដែរ ។ ពលរដ្ឋបានបន្តទៀតថា ទោះបីជាក្នុងអំឡុងពេលផ្លាស់ប្តូរកន្លងទៅ ជះផលប៉ះពាល់ដល់ការរស់នៅបន្តិចមែន ប៉ុន្តែពួកគាត់សប្បាយចិត្តពេលបានការ៉ូឡាថ្មី ដែលជាសម្ធិផលថ្មីមួយរបស់ពួកគាត់ដែលបានអាជ្ញាធរយកចិត្តទុកដាក់បែបនេះ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋមេត្តាជួយថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់