ព័ត៌មានអន្ដរជាតិ
យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា
ចូលឆ្នាំ២០២៥ បានត្រឹមជាង២ខែប៉ុណ្ណោះ វិស័យអាកាសចរណ៍ពិភពលោក បានជួបហេតុការណ៍រន្ធត់ៗយ៉ាងញឹក ជាពិសេសហរដ្ឋអាមេរិកតែម្តង។ ជាក់ស្តែង ហេតុការណ៍ថ្មីបំផុតនេះ គឺកើតលើជើងហោះហើរបស់ក្រុមហ៊ុន Delta Airlines ដោយយន្តហោះត្រូវចុះចតជាបន្ទាន់ ហើយជម្លៀសអ្នកដំណើរភ្លាមៗ ក្រោយមានផ្សែងហុយទ្រុបនៅក្នុងយន្តហោះ ទាំងកំពុងធ្វើដំណើរលើអាកាស ធ្វើឲ្យអ្នកជិះក្នុងនោះ ភ័យព្រលឹងចុងសក់គ្រប់គ្នា។

តាមការចុះផ្សាយរបស់ NBC News កាលពីថ្ងៃចន្ទទី២៤ខែកុម្ភៈឆ្នាំ២០២៥, ជើងហោះហើរលេខ៨៧៦ ផ្ទុកអ្នកដំណើរ៩៤នាក់ ព្រមទាំងអាកាសយានិក២នាក់ និងនារីអូតែស៣នាក់ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta នៃរដ្ឋ Georgia នាវេលាម៉ោង៨:៣០នាទីព្រឹក (ម៉ោងនៅអាមេរិក) ក្នុងដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាន Columbia Metropolitan នៃរដ្ឋ South Carolina។
ទោះបីជាយ៉ាងណាក៏ដោយ ធ្វើដំណើរបានត្រឹម៣៥នាទីប៉ុណ្ណោះ យន្តហោះប្រភេទ Boeing 717 មួយគ្រឿងនេះ ក៏ហោះបកមកកន្លែងដើមវិញក្រោយមានផ្សែយហុយក្នុងយន្តហោះ ហើយក៏ចុះចតនិងជម្លៀសអ្នកដំណើរចេញយ៉ាងបន្ទាន់បំផុត តាម Slide នៅម៉ោង៩:០៤នាទី។

យ៉ាងណា ជាសំណាងល្អដែរ ដែលគ្មាននរណាម្នាក់រងរបួសសោះ ក្នុងឧទ្ទវហេតុនេះ។
ជុំវិញបញ្ហាខាងលើ ក្រុមហ៊ុន Delta Airlines បានចេញការសុំទោសដល់អតិថិជនរបស់ខ្លួន ប៉ុន្តែមិនបញ្ជាក់ឡើយថាតើ មូលហេតុអ្វីទើបបណ្តាលឲ្យមានផ្សែងហុយពេញយន្តហោះដូច្នេះ។

សូមជម្រាបថា នេះគឺជាករណីទី២ក្នុងរយៈពេលត្រឹម២ថ្ងៃ ដែលក្រុមហ៊ុន Delta ជួបបញ្ហាពេលកំពុងហោះហើរ។ ជាក់ស្តែង កាលពីថ្ងៃសៅរ៍ យន្តហោះដែលធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Los Angeles ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ក៏មានផ្សែងហុយដូច្នេះដែរ ហើយត្រូវបង្ខំចិត្តហោះបក ទៅចុះចតនៅកន្លែងដើមដូចគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះក្រុមហ៊ុន American Airlines ផ្ទុកអ្នកដំណើរ ១៩៩នាក់ រងការគំរាមបំផ្ទុះគ្រាប់បែក នៅលើអាកាស

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់