Connect with us

កីឡា

អតីតប្រធានបាល់ទាត់អេស្ប៉ាញ Rubiales ត្រូវរក​ឃើញ​ទោសពីបទរំលោភផ្លូវភេទ

បានផុស

នៅ

អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ត្រូវបានគេរកឃើញ​មាន​ពិរុទ្ធកាលពីថ្ងៃព្រហស្បតិ៍ពីបទរំលោភផ្លូវភេទលើកីឡាការិនី Jenni Hermoso សម្រាប់ការថើបនាង បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនារី ឆ្នាំ២០២៣ ដែលជាឧប្បត្តិហេតុមួយបានគ្របដណ្ដប់លើជើងឯកពិភពលោកលើកដំបូងរបស់ប្រទេសអេស្ប៉ាញ ក្នុងកីឡាបាល់ទាត់នារី និងបង្កឱ្យមានការជជែកវែកញែកអំពីការបំពានផ្លូវភេទនៅក្នុងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចៅក្រមនៅតុលាការជាតិរបស់ប្រទេសអេស្ប៉ាញបានបញ្ជាឱ្យលោក​ Rubiales បង់ប្រាក់ពិន័យ​ជាង ១០,៤០០ដុល្លារ និងហាមឃាត់​ចូលជិត​ចម្ងាយ ២០០ម៉ែត្រ ពីកីឡាការិនី Hermoso ឬទំនាក់ទំនងជាមួយនាងសម្រាប់រយៈពេលមួយឆ្នាំ។ ព្រះរាជអាជ្ញាបានស្នើសុំឲ្យមានការផ្ដន្ទាទោសដាក់ពន្ធនាគារ។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបាននិយាយថា លោក Rubiales ដែលបានលាលែងពីតំណែងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ៣សប្តាហ៍បន្ទាប់ពីឧបទ្ទវហេតុនោះ ត្រូវបានគេរំពឹងថានឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចដែលត្រូវបានចេញជាសេចក្តីថ្លែងការណ៍ជាលាយ​លក្ខណ៍អក្សរដោយគ្មានសវនាការរបស់តុលាការ។

លោក Ana Redondo រដ្ឋមន្ត្រីសមភាពរបស់ប្រទេសអេស្ប៉ាញបាននិយាយបន្ទាប់ពីសាលក្រមថា៖ «ការថើបដោយគ្មានការយល់ព្រមគឺជាការរំលោភផ្លូវភេទ។ ពាក្យសម្ដីរបស់ជនរងគ្រោះត្រូវតែគោរព»។

ការថើបនេះបានធ្វើឱ្យមានការខឹងសម្បារនៅក្នុងប្រទេសអេស្ប៉ាញ និងបានធ្វើឱ្យការប្រារព្ធពិធីនៃពានរង្វាន់បាល់ទាត់ពិភពលោកស្ត្រីជាលើកដំបូងរបស់ខ្លួនមានភាពល្អក់កករ។

នៅក្នុងសក្ខីកម្មរបស់នាងនៅការកាត់ក្តីដ៏ល្បីល្បាញ អ្នកស្រី Hermoso អាយុ ៣៤ឆ្នាំបាននិយាយថា នាងមានអារម្មណ៍ថាមិនគោរព ហើយការថើបនោះ «បានប្រឡាក់ថ្ងៃដ៏រីករាយបំផុតមួយក្នុងជីវិតរបស់ខ្ញុំ»។

លោក Rubiales វ័យ ៤៧ឆ្នាំបានទទូចថា ការថើបគឺជាការព្រមព្រៀងគ្នាហើយមេធាវីរបស់លោកបានប្រកែកថា ទោះបីជាវាមិនមែនជាការរំលោភក៏ដោយវាមិនគួរត្រូវបានកំណត់ថាជាការរំលោភផ្លូវភេទនោះទេ។

ព្រះរាជអាជ្ញាបានស្នើសុំឱ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះដល់ Rubiales – មួយឆ្នាំសម្រាប់ការរំលោភផ្លូវភេទ និងមួយឆ្នាំកន្លះសម្រាប់ការបង្ខិតបង្ខំ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣២ វិនាទី មុន

អតីតប្រធានបាល់ទាត់អេស្ប៉ាញ Rubiales ត្រូវរក​ឃើញ​ទោសពីបទរំលោភផ្លូវភេទ

សេដ្ឋកិច្ច៧ នាទីutes មុន

គម្រោងវិនិយោគ​ចំនួន ១៤ បន្ថែមទៀត ក្រោមទុនជិត ៨០ លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកវិភាគនយោបាយ ដាស់តឿនយុវជនកុំឱ្យជឿលង់ និងកុំធ្វើជាឧបករណ៍នយោបាយរបស់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ទីប្រឹក្សាលោក ត្រាំ៖ សង្គ្រាមនៅអ៊ុយក្រែន មានអ្នកអុជឲ្យឆេះ កុំបន្ទោសរុស្ស៊ីតែម្ខាង

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ចិន ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត នៅ​ឈូង​សមុទ្រ​តុងកឹង ដើម្បី​កម្លា​វៀតណាម

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៩ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម