នយោបាយ
អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជា មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការធ្វើបាតុកម្ម ងាកមកធ្វើសមាជវិញ ក៏នៅតែគ្មានអ្នកចូលរួមដែរ
ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានលើកឡើងថា បើទោះបីជាអ្នកស្រី មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការកៀរគរមនុស្សធ្វើបាតុកម្ម ហើយងាកមកធ្វើសមាជនិយាយពីបញ្ហាទឹកដីក៏ដោយ ក៏នៅតែមិនមានអ្នកចូលរួមដែរ ដោយសារគ្មានផលប្រយោជន៍អ្វីដល់ប្រទេសជាតិនោះទេ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកស្រី មួរ សុខហួរ អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ខំប្រឹងប្រកូកប្រកាស និងកៀរគរមនុស្សឱ្យចូលរួមកម្មវិធីសមាជរបស់គាត់ដែលជាយុទ្ធសាស្រ្តថ្មីសម្រាប់កៀរគរប្រជាពលរដ្ឋនៅក្រៅប្រទេសមកអង្គុយស្ដាប់ការនិយាយភូតកុហក់ពីបញ្ហាទឹកដីរបស់ក្រុមខ្លួន។
ជុំវិញកម្មវិធីសមាជនេះ លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «សមាជរបស់អ្នកស្រី មួរ សុខហួរ គឺជាយុទ្ធសាស្រ្តថ្មីរបស់អ្នកស្រី មួរ សុខហួរ ដើម្បីកៀរគរប្រជាពលរដ្ឋនៅក្រៅប្រទេសមកជួបជុំគ្នា ហើយចាប់ផ្ដល់បញ្ចុះបញ្ចូល ប្រើលេស ឬនិយាយពីនេះ ពីនោះដែលពាក់ព័ន្ធបញ្ហាទឹកដី ស្នេហាជាតិជាដើម»។
លោកបន្តថា «ជម្រើសនៃយុទ្ធសាស្រ្តនេះ គឺកន្លងមកក្រុមគាត់កៀរគរមនុស្សឱ្យបានច្រើន ដើម្បីធ្វើបាតុកម្ម បាតុកម្មផង និងរ៉ៃអង្គាសលុយពីអ្នកចូលរួមផង។ មកដល់ពេលនេះ យុទ្ធសាស្រ្តបាតុកម្ម ក៏លែងមានប្រសិទ្ធភាព ទោះខំប្រឹងកៀរគរ ឬប្រមូលយ៉ាងណាក៏មិនមានអ្នកចូលរួមច្រើនដែរ ប៉ុន្ដែក្រោយមកនេះ គឺប្រើពាក្យថា «ធ្វើសមាជ» វិញ ដើម្បីមើលទៅប្លែក ហើយពួកគេសង្ឃឹមមានអ្នកចូលរួមច្រើនជាងមុន»។
បើទោះបីជាខំប្រឹងប្រើពាក្យ «ធ្វើសមាជ»យ៉ាងណាក៏ដោយ លោក ថុង ម៉េងដាវីត បានចាត់ទុកថា នៅតែគ្មានប្រសិទ្ធភាព និងគ្មានអ្នកមកចូលរួមដដែល ដោយសារនៅក្នុងកម្មវិធីជួបជុំនោះ ក្រុមថ្នាក់ដឹកនាំអតីតបក្សប្រឆាំងឆ្លៀតនិយាយស៊កស៊ៀត ញុះញង់ប្រជាពលរដ្ឋឱ្យមានការរើសអើងរាជរដ្ឋាភិបាល និយាយរឿងអាក្រក់ៗពីប្រទេសជាតិខ្លួនឯងប្រាប់ប្រទេសប៉ុណ្ណោះ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «ខ្ញុំបានកត់សម្គាល់ឃើញថា កម្មវិធីសមាជនេះ ជាផែនការថ្មីសម្រាប់ក្រុមប្រឆាំង ដើម្បីមានឱកាសប្រមូលផ្ដុំពលរដ្ឋក្រៅប្រទេសមកជួបជុំគ្នា ហើយនិយាយបញ្ចុះបញ្ចូល ញុះញង់ឱ្យមានការស្អប់ខ្ពើមខ្មែរគ្នាឯងនៅក្នុងស្រុក ហើយនិយាយអាក្រក់ៗពីជាតិសាសន៍ខ្លួនឯងថែមទៀត»។
លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទីបានប្រងើយកន្ដើយនឹងក្រុមអតីតបក្សទាំងអស់នោះ រួមទាំងអ្នកស្រី មួរ សុហួរជាដើម ដោយក្រុមគ្នីគ្នាពួកគាត់ចូលចិត្តនិយាយភូតកុហក់ ញុះញង់ អុចអាលឱ្យមានការស្អប់ខ្ពើមខ្មែរគ្នាឯង។ ពួកគេតាំងខ្លួនជាអ្នកស្នេហាជាតិ ប៉ុន្ដែចង្អុលមុខគេថាជាជនបំផ្លាញ់ជាតិ ដែលជាទង្វើរមួយធ្វើឱ្យជាតិបែកបាក់សាមគ្គីជាតិ។
អ្នកឃ្លាំមើលរូបនេះបានបញ្ជាក់ថា ការនិយាយគ្មានការពិតច្រើនពេករបស់ក្រុមជ្រុលនិយម បានធ្វើឱ្យបាត់បង់តម្លៃខ្លួនឯង ដោយពលរដ្ឋភាគច្រើនបានយល់ច្បាស់ពីចរិតនយោបាយញុះញង់ លាបពណ៌ មូលបង្កាច់ និងបង្កើតសកម្មភាពបង្កឱ្យមានចលាចលនៅក្នុងសង្គមជាតិ។
ពលរដ្ឋខ្មែរបានយល់ពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន។
រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ កំពុងបោះជំហ៊ានទៅមុខយ៉ាងស្វាហាប់ស្របទៅតាមចក្ខុវិស័យវែងឆ្ងាយ ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង ពង្រីកហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់ដណ្ដប់នៅទូទាំងប្រទេស។
ប្រជាពលរដ្ឋកម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីគោលនយោយបាយដែលបានដាក់ចេញដោយគណបក្សប្រជាជនកម្ពុជា ហើយពួកគាត់បានសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា៕



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់