Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អ៊ុយក្រែនព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ​ខណៈ ហ្សេលេនស្គី នឹងទៅវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ច​ព្រមព្រៀង

បានផុស

នៅ

ប្រភពពីរដ្ឋាភិបាលអ៊ុយក្រែន បានឲ្យដឹងថា ពេលនេះលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានឯកភាពប្រគល់ធនធានរ៉ែកម្រឲ្យសហរដ្ឋអាមេរិក​ជាថ្នូរនឹងជំនួយយោធាដើម្បីប្រឆាំងជាមួយរុស្ស៊ី ខណៈលោកនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ​នេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

លោក ហ្សេលេនស្គី (ឆ្វេង) ជាមួយលោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ CNN នៅថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ ដោយដកស្រង់សម្តីអ៊ុយក្រែន មូលហេតុដែលទីក្រុងកៀវ ឯកភាពលើកិច្ចព្រមព្រៀងនេះគឺដោយសារតែ សហរដ្ឋអាមេរិកក៏មិនទាមទារទឹកប្រាក់បានពីធនធានរ៉ែរហូតដល់​៥០០ពាន់លានដុល្លារ យកមកសងខ្លួនដូចលើកមុនដែរ។

ឯកសារព្រាងចុងក្រោយដែលចុះកាលបរិច្ឆេទថ្ងៃចន្ទ ត្រូវគេមើលឃើញថា អាមេរិកនឹងតម្រូវឲ្យទីក្រុងកៀវបង្កើតមូលនិធិមួយ ហើយទុក៥០%នៃចំណូលបានពីធនធានរ៉ែគ្រប់គ្រងដោយរដ្ឋរបស់ខ្លួន ហើយយកមូលនិធិនេះ ទៅវិនិយោគនៅក្នុងឧស្សាហកម្មអ៊ុយក្រែន។

អណ្តូងរ៉ែអ៊ុយក្រែន (រូបថត៖ Getty)

យ៉ាងណាក្តី សហរដ្ឋអាមេរិក មិនបញ្ជាក់ឡើយថាតើ អ៊ុយក្រែន ពិតជាយល់ព្រមលើលក្ខខណ្ឌដែរឬក៏អត់ ប៉ុន្តែប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានប្រាប់អ្នកកាសែតក្នុងវិមានពងក្រពើ កាលពីថ្ងៃអង្គារថា «ខ្ញុំឮថាគាត់ (លោក ហ្សេលេនស្គី) នឹងមកនៅថ្ងៃសុក្រ។ ខ្ញុំមិនថាអីទេបើគាត់ចង់មក ហើយគាត់នឹងស៊ីញេជាមួយគ្នា។ ខ្ញុំគិតថា នេះគឺជាកិច្ចព្រមព្រៀងដ៏ធំមួយ»។

សូមជម្រាបជាថ្មី បើយោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។

អណ្តូងរ៉ែអ៊ុយក្រែន (រូបថត៖ Getty)

ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។

ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ថា អាមេរិក-អ៊ុយក្រែន ជិតឈានដល់កិច្ចព្រមព្រៀង ចែកលុយគ្នាពីការលក់ធនធានរ៉ែហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

លោក ប៊ុន ច័ន្ទវណ្ណៈ ៖ផ្លូវកៅស៊ូ២ជាន់ DBST នៅខេត្តស្វាយរៀងនឹងជួយសម្រួលច្រើនដល់ការធ្វើដំណើររបស់ប្រជាជន

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្ទីរពេទ្យ ហ្លួង ម៉ែ ផ្តល់ជូនការពិនិត្យជំងឺមហារីកមាត់ស្បូន ដល់ពលរដ្ឋងាយរងគ្រោះ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៩ នាទីutes មុន

ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គពិនិត្យឱ្យយោបល់លើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបបខ្មែរក្រហម

ចរាចរណ៍២១ នាទីutes មុន

បើករថយន្តលឿន ជ្រុលទៅបុករង្វង់មូលវិមានឯករាជ្យ រងការខូចខាត

សន្តិសុខសង្គម២៣ នាទីutes មុន

«សម្លម្សៅ» មុខម្ហូបពីដូនតាដែលជនជាតិដើមភាគតិចនៅខេត្តរតនគិរី នៅតែនិយមចូលចិត្តបរិភោគ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់

អគ្គិភ័យ
ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គិភ័យឆេះផ្សាររុង​កឿ​ ក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទីបំផុត អ៊ុយក្រែនព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ​ខណៈ ហ្សេលេនស្គី នឹងទៅវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ច​ព្រមព្រៀង

Sokha Hotels

ព័ត៌មានពេញនិយម