Connect with us

ព័ត៌មានជាតិ

ព័ត៌មានបន្ថែមពីករណីអគ្គិភ័យឆេះផ្សាររុងកឿ

បានផុស

នៅ

ករណីអគ្គិភ័យដែលឆាបឆេះតូបលក់ដូររបស់អាជីវករខ្មែរ ថៃស្ថិតនៅចំណុចម្ដុំដើមពោធិ៍ហៅថាផ្សារថ្មី ខាងលិចអគារ​A ក្នុងផ្សាររុងកឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែឈៀងនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីអាជីវិករខ្មែរដែលលក់ដូរនៅក្នុងផ្សាររុងកឿ បានឲ្យដឹងថា អគ្គិភ័យនេះចាប់ផ្ដើមឆាប់ឆេះចាប់តាំងពីម៉ោងប៉ុន្មានជាង១រំលងអធ្រាតចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ហេតុការណ៍នេះបណ្ដាលឲ្យឆេះតូបប្រមាណជា៤០តូប ដែលជាតូបលក់ដូរខោអាវជជុះ ទ្រនាប់ជើង កៅអីជាដើម ….។ល។

ជាមួយហេតុការណ៍ឆេះតូបអាជីវករនេះដែរ គេឃើញមានសមត្ថកិច្ចអាជ្ញាធរថៃបានចេញអន្តរាគមន៍ប្រើរថយន្តពន្លត់អគ្គិភ័យរហូតទៅដល់ម៉ោងជាង២ទើបអាចគ្រប់គ្រងស្ថានភាពនៃការឆេះរាលដាលនេះបាន។

សូមបញ្ជក់ថា ផ្សារុងកឿ គឺជាផ្សារមួយដែលស្ថិតនៅក្នុងទឹកដីនៃស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ប្រទេសកម្ពុជានៃក្រុងប៉ោយប៉ែត។ ផ្សារនេះសម្បូរទៅដោយអាជីវករខ្មែរដែលចេញចូលទៅលក់ដូរធ្វើអាជីវកម្មនៅទីនោះយ៉ាងច្រើន៕

អត្ថបទ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម២៤ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក ចូល​ដៃ​ជាមួយ​ប្រទេស​ផ្ដាច់ការ​ចំនួន​៣ បដិសេធ​ចោទ​ប្រកាន់ ពូទីន រឿង​បង្ក​សង្គ្រាម​នៅ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម