ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រកាសកាត់បន្ថយជំនួយទៅបរទេស ទុកលុយពង្រឹងទ័ពវិញ
ស្របពេលស្ថានការណ៍ភូមិសាស្រ្តនយោបាយពិភពលោក កំពុងច្របូកច្របល់ក្រោយការឡើងកាន់តំណែងប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ, ពេលនេះនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសកាត់បន្ថយជំនួយទៅបរទេស ដើម្បីទុកលុយនោះ មកចំណាយពង្រឹងកងទ័ពរបស់ប្រទេសខ្លួនវិញ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥, លោក Starmer បានប្រកាសកាត់បន្ថយជំនួយអភិវឌ្ឍបរទេសរបស់លោកពី ០.៥%នៃចំណូលជាតិសរុប (GNI) មកនៅត្រឹម ០.៣% ប៉ុន្តែបានបង្កើនការចំណាយលើវិស័យការពារជាតិពី ២.៣%នៃផលិតផលក្នុងស្រុកសរុប (GDP) ដល់២.៥%វិញត្រឹមឆ្នាំ២០២៧។
មិនត្រឹមប៉ុណ្ណឹង លោក Starmer អះអាងថា ចក្រភពអង់គ្លេសក៏នឹងបង្ហាញមហិច្ឆតាធំជាងនេះផងដែរ តាមរយៈការបង្កើនកញ្ចប់ចំណាយលើវិស័យការពារជាតិដល់ទៅ៣%ឯណោះនៃ GDP របស់ខ្លួន បន្ទាប់ពីការបោះឆ្នោតសកលលើកក្រោយ។

ទោះបែបនេះក្តី លោក Starmer ធានាថា ចក្រភពអង់គ្លេស នឹងនៅតែដើរតួនាទីមនុស្សធម៌ ក្នុងប្រទេសស៊ូដង់ អ៊ុយក្រែន និងតំបន់ហ្គាហ្សា ប៉ុន្តែរឿងនេះក៏មានប្រតិកម្មពី CEO អង្គការយូនីសេហ្វប្រចាំអង់គ្លេសផងដែរ ដោយលោក Philip Goodwin និយាយថា «ការកាត់បន្ថយជំនួយនេះ នឹងធ្វើឲ្យកុមាររាប់លាននាក់មិនទទួលបានការថែទាំសុខភាពចាំបាច់ គ្មានអាហារគ្រប់គ្រាន់និងបាត់ឱកាសរៀនសូត្រ»។
សេចក្តីប្រកាសនេះកើតឡើង មុនជំនួបកំពូលរវាងលោក Starmer ជាមួយប្រធានាធិបតីអាមេរិក Donald Trump ក្នុងសេតវិមាននៅថ្ងៃព្រហស្បតិ៍ ខណៈលោក ត្រាំ កំពុងជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុប ត្រូវចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ។

ជុំវិញរឿងនេះដែរ លោក Starmer បានបញ្ជាក់យ៉ាងច្បាស់ថា ការបង្កើនថ្លៃចំណាយលើវិស័យការពារជាតិនេះ គឺជាការសម្រេចចិត្តរបស់លោកផ្ទាល់ មិនមែនជាការដាក់សម្ពាធពីលោក ត្រាំ ឡើយ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំសារពើពន្ធ ២០២៣/២៤ ចក្រភពអង់គ្លេសបានចំណាយប្រាក់ ៥៣.៩ពាន់លានផោនលើវិស័យការពារជាតិ ហើយវាត្រូវបានគេរំពឹងថានឹងឈានដល់ ៥៩.៨ពាន់លានផោនក្នុងឆ្នាំ២០២៥/២៦៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ ប្រតិកម្មខ្លាំងៗទៅផែនការរបស់អង់គ្លេស ដែលចង់ដាក់ទ័ពចូលអ៊ុយក្រែន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត