Connect with us

ព័ត៌មានជាតិ

ស្រូវបង្កើនរដូវកសិករ នៅសង្កាត់ក្តុលដូនទាវ រំពឹងហុចផលតាមការរំពឹងទុក ដោយសារ​មានប្រភពទឹកគ្រប់គ្រាន់

បានផុស

នៅ

ស្រូវបង្កើនរដូវរបស់ប្រជាកសិករ នៅក្នុងសង្កាត់ក្តុលដូន​ទាវ នៅ​ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង នៅវគ្គទី២ រំពឹងថា នឹងហុចផលតាមការរំពឹងទុក ខណះប្រភពទឹកមានគ្រប់គ្រាន់សម្រាប់ស្រោចស្រព បើទោះបីប្រជាកសិករបានធ្វើលើសផែនការក្តី។

ប្រជាកសិករបានលើកឡើងថា ពួកគាត់ភាគច្រើនបានធ្វើការដាំដុះស្រូវបង្កើនរដូវប្រភេទស្រូវស្រង៉ែ OM 54-51 ស្របតាមទីផ្សារ ខណះវគ្គទី១ទទួល​បានផល​ល្អ​ប្រសើរ សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងបានជាទុនបន្តធ្វើនៅវគ្គទី ២ ដែល​​​ត្រៀមប្រមូលផលនៅថ្ងៃខាងមុខ។ ផលវគ្គទី ២ នៅឆ្នាំនេះ អាចនឹងកើនជាងវគ្គទី ១ ដោយសារ​មានប្រភពទឹកស្រោច​ស្រពគ្រប់គ្រាន់ ដើម្បីបំប៉នដើមស្រូវបង្កើនទិន្នផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ឯម សុីយឿន ចៅសង្កាត់ក្តុលដូនទាវ បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីចុងសប្តាហ៍ថា ស្រូវបង្កើនរដូវ របស់ប្រជាកសិករ នៅក្នុងសង្កាត់ក្តុលដូនទាវ​ ក្នុងវគ្គទី២ឆ្នាំនេះ កំពុងលួតលាស់ល្អ អាចនឹងប្រមូលផលបានច្រើនតាមការរំពឹងទុក ខណះប្រភពទឹកមិនទាន់មានការខ្វះខាតនៅឡើយ។

លោកថា ប្រជាកសិករក្នុងសង្កាត់លោក ភាគច្រើន​បានសម្រុកធ្វើស្រូវ ប្រភេទស្រូវស្រង៉ែ OM 54-51 ខណះទីផ្សារបច្ចុប្បន្នមិនមានការប្រឈមនោះទេ ដោយសារ​វគ្គទី១ក៏ពួកគាត់បានចូលទីផ្សាររួចរាល់ហើយដែរ ទើបពួកគាត់សម្រុកបន្តដាំដុះវគ្គទី២នេះ ដោយលើសពីផែនការកំណត់ ហើយក៏ជិតបានប្រមូលទិន្នផលវគ្គទី ២នេះផងដែរ។

ចៅសង្កាត់រូបនេះបន្តថា បើតាមពិនិត្យជាក់ស្តែង នៅវគ្គទី២នេះអាចល្អច្រើន ដោយសារតែមានប្រភពទឹកគ្រប់គ្រាន់។ សម្រាប់ទិន្នផលលោកថា កសិករមួយចំនួទទួលបានចន្លោះពី ៥ ទៅ ៦ តោន ក្នុង១ហិកតា។ ការដាំដុះនៅវគ្គទី២នេះ លោកបានណែនាំដល់កសិករធ្វើយ៉ាងណាកំធ្វើលើសផែនការ ខណះ​តាមផែនការតម្រូវត្រឹមចន្លោះពី ៦០ ដល់ ៧០ ហិកតា​ប៉ុណ្ណោះ តែជាក់ស្តែងកសិករធ្វើរហូតដល់ ១៥០ ហិកតា។

លោកបញ្ជាក់ថា ប្រភពទឹកគឺតាមរយះព្រែក ១ សម្រាប់ទាញប្រភពទឹកពីដងស្ទឹងសង្កែ ហើយទម្លាក់តាមប្រឡាយក្អែបជាច្រើនខ្សែ ដែលបានធ្វើការស្តារតាំងពីឆ្នាំ២០២០ មក សម្រាប់បែងចែកប្រភពទឹកដល់ស្រែរបស់ប្រជាកសិករ សម្រាប់ស្រោចស្រពលើផលដំណាំស្រូវបង្កើនរដូវ ខណះការដាំដុះបានធ្វើ ២ វគ្គ ក្នុង ១ រដូវកាល៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គិភ័យឆេះផ្សាររុង​កឿ​ ក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិក ចូល​ដៃ​ជាមួយ​ប្រទេស​ផ្ដាច់ការ​ចំនួន​៣ បដិសេធ​ចោទ​ប្រកាន់ ពូទីន រឿង​បង្ក​សង្គ្រាម​នៅ​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ថាក់ស៊ីន​​​ប៉ុងប៉ង​ស្តារ​សន្តិភាព​​នៅ​ភាគខាងត្បូង​ប្រទេស​ដែលធ្លាប់​បះបោ​រទាមទារបំបែកខ្លួន​​

Sokha Hotels

ព័ត៌មានពេញនិយម