Connect with us

ជីវិតកម្សាន្ដ

សាន់ឆាយ ទទួលមរណភាពយូរហើយ នៅតែមិនអាចទៅដោយស្ងប់ចិត្តបាន

បានផុស

នៅ

Barbie Hsu ឬតួសាន់ឆាយ បានទទួលមរណភាពកាលពី ២៤ ថ្ងៃមុន ប៉ុន្តែការបញ្ចុះសពរបស់តារាស្រីមិនទាន់ត្រូវបានយល់ព្រមនៅឡើយទេ។ ជាពិសេស សូម្បី​តែ​វិធី​បញ្ចុះ​សព​ក៏​បង្ក​ភាព​ចម្រូងចម្រាស​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែល​ធ្វើ​ឲ្យ​ហេតុការណ៍​នេះ​មាន​ការ​រំខាន​ដល់​សាធារណជន។ ក្រៅ​ពី​នោះ បញ្ហា​បែង​ចែក​ទ្រព្យ​សម្បត្តិ និង​ការ​មើល​ថែ​កូន​ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្នុង​កាសែតជាច្រើន។

យោងបណ្ដាញសារព័ត៌មាន QQ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ បានរាយការណ៍ថា Barbie បានស្លាប់ភ្លាមៗក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ យោងតាមបទប្បញ្ញត្តិបង្ការជំងឺរាតត្បាតនៅក្នុងប្រទេសម្ចាស់ផ្ទះ សាកសពរបស់ រូបនាងត្រូវបានបូជាជាមុនសិន ទើបអាចយកផេះត្រលប់មកស្រុកកំណើតវិញ។

ដំបូងឡើយ Dee Hsu ដែលជាប្អូនស្រីរបស់ Barbie ខូចចិត្តយ៉ាងខ្លាំង ហើយមានអារម្មណ៍ខុសចំពោះបងស្រីដែលខ្លួនចង់ទុកផេះក្នុងគ្រួសារ ដើម្បីអាចនិយាយជាមួយបងស្រីជាញឹកញាប់។ ក្រោយមក ទើបចាប់ផ្ដើមបញ្ចុះសពបងស្រីដោយដាក់ផេះនៅក្រោមដើមឈើក្នុងទីបញ្ចុះសព។ ក្រុម​គ្រួសារ​នឹង​មិន​សង់​ស្តូប​ដើម្បី​ចៀសវាង​ការ​រំខាន ហើយថា វិធីសាស្រ្តបញ្ចុះសពនេះ គឺជាបំណងប្រាថ្នារបស់សាន់ឆាយ នាងចង់ការពារបរិស្ថាន ហើយចាកចេញដោយស្ងប់ស្ងាត់ដោយមិនមានការរំខាន។

យ៉ាង​ណា​មិញ ស្វាមី​របស់ Barbie Hsu តារា​ចម្រៀង​កូរ៉េ DJ Koo មិន​យល់​ស្រប​នឹង​ការ​បញ្ចុះ​សព​បែប​នេះ​ទេ។ គាត់ជឿថាសាន់ឆាយ សមនឹងទទួលបានការចងចាំ ដូច្នេះគាត់ចង់បញ្ចុះនាង និងសាងអនុស្សាវរីយ៍សម្រាប់តារាស្រី ដើម្បីឲ្យកូនទាំងពីររបស់គាត់មានកន្លែងចងចាំម្តាយ។

DJ Koo បាននិយាយថាគាត់នឹងមិនឈប់ស្វែងរកកន្លែងសមរម្យសម្រាប់កប់ Barbie នោះទេ។ DJ បានប្រាប់ Next Apple ថា ខ្ញុំចង់កប់នាងនៅកន្លែងឯកជនមួយ ដែលគ្រួសារអាចទៅលេងបានគ្រប់ពេល។ ខ្ញុំបានសម្រេចចិត្តជ្រើសរើសកន្លែងបញ្ចុះសពឡើងវិញ បន្ទាប់ពីពិភាក្សាជាមួយក្រុមគ្រួសារ។ យ៉ាងណា ដោយ​សារ​ជម្លោះ​ក្នុង​គ្រួសារ ពិធី​បុណ្យ​សព​តារា​ស្រី​រូប​នេះ​ មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ។

ទន្ទឹមនោះដែរ កាលពីពេលថ្មីៗនេះផលិតករ Wang Wei Zhong ដែលជាមិត្តជិតស្និទ្ធរបស់ Barbie បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីចែករំលែកគំនិតរបស់គាត់ក្នុងការបញ្ចុះសពតារាស្រី។ គាត់ជឿជាក់ថា គ្រួសារគួរតែបោះបង់ការគិតមមៃរបស់ពួកគេ គោរពបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ និងបើកចំហរ ហើយចៀសវាងការបង្វែរបុគ្គលដែលបានស្លាប់ទៅជាចំណាប់អារម្មណ៍សាធារណៈ។

លើសពីនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បន្ទាប់ពី Barbieបានទទួលមរណភាព កូនពីរនាក់របស់នាង បានទទួលរងផលប៉ះពាល់ផ្លូវចិត្ត។ នៅពេលដែល Wang Xiaofei មកយកកូនរបស់គាត់ គាត់ត្រូវនាំពួកគេទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ ការប្រយុទ្ធគ្នាលើកេរដំណែលរបស់ តារាស្រី ក៏ជាការចាប់អារម្មណ៍របស់សាធារណជននាពេលបច្ចុប្បន្នផងដែរ។

គយរបញ្ចាក់ដែរថា Barbie Hsu បានទទួលមរណៈភាពកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ក្នុងប្រទេសជប៉ុន បន្ទាប់មកត្រូវបានបូជា ហើយផេះរបស់នាងត្រូវបាននាំយកទៅតៃវ៉ាន វិញ។ ពិធីលាតារាស្រី ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៥ ខែកុម្ភៈ ដោយមានតែសាច់ញាតិ និងសហការីជិត១០នាក់ប៉ុណ្ណោះដែលចូលរួម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឌីជេ Koo ទាមទារបណុលរាប់លានដុល្លារដែលអតីតស្វាមីសាន់ឆាយធ្លាប់ជំពាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

សេចក្តីជូនដំណឹង​ ស្តីពី ការដេញថ្លៃការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ ជូនមន្ទីរពេទ្យព្រះអង្គឌួងឆ្នាំ ២០២៥

ជីវិតកម្សាន្ដ៥៧ វិនាទី មុន

សាន់ឆាយ ទទួលមរណភាពយូរហើយ នៅតែមិនអាចទៅដោយស្ងប់ចិត្តបាន

ព័ត៌មានជាតិ២៤ នាទីutes មុន

ស្រូវបង្កើនរដូវកសិករ នៅសង្កាត់ក្តុលដូនទាវ រំពឹងហុចផលតាមការរំពឹងទុក ដោយសារ​មានប្រភពទឹកគ្រប់គ្រាន់

HUN SEN CUP
កីឡា៣០ នាទីutes មុន

ថ្ងៃនេះ ពាន​សម្តេចតេជោ សុទ្ធ​តែ​ក្រុម​ខ្លាំង​ប៉ះ​គ្នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ធនាគារ​ពិភពលោក៖ អ៊ុយក្រែន​ត្រូវការ​ ៥២៤​ពាន់​លាន​ដុល្លារ​ដើម្បី​កសាង​ប្រទេស​ឡើង​វិញ

ព័ត៌មានជាតិ២១ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គិភ័យឆេះផ្សាររុង​កឿ​ ក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ថាក់ស៊ីន​​​ប៉ុងប៉ង​ស្តារ​សន្តិភាព​​នៅ​ភាគខាងត្បូង​ប្រទេស​ដែលធ្លាប់​បះបោ​រទាមទារបំបែកខ្លួន​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទីប្រឹក្សាលោក ត្រាំ៖ សង្គ្រាមនៅអ៊ុយក្រែន មានអ្នកអុជឲ្យឆេះ កុំបន្ទោសរុស្ស៊ីតែម្ខាង

Sokha Hotels

ព័ត៌មានពេញនិយម