Connect with us

ព័ត៌មានអន្ដរជាតិ

ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក ធ្លាក់ចុះខ្លាំង ជុំវិញគោលនយោបាយ ត្រាំ

បានផុស

នៅ

សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិកប្រចាំខែកុម្ភៈ បាន​ធ្លាក់ចុះ​ក្នុង​អត្រាធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ​កន្លះ ដោយសារតែ​ការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចជុំវិញ​កំណើនអតិផរណា និងសង្រ្គាម​ពាណិជ្ជកម្ម​ ដែលបង្កឡើងដោយគោលនយោបាយ​របស់លោក​​ប្រធានាធិបតី ដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការស្រាវជ្រាវ​ «ក្រុមប្រឹក្សាសន្និសីទ» បានចេញ​របាយការណ៍ស្ទង់មតិរបស់​ខ្លួនកាលពីថ្ងៃអង្គារ​ ដែល​បង្ហាញ​ថា​ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់​នៅអាមេរិក​ ​ធ្លាក់ចុះដល់​ប្រមាណ ៩៨,៣ ពិន្ទុ នៅកុម្ភៈ​ ពី ១០៥,៣ នៅខែ​មករា ដោយទាបជាង​ការព្យាកររបស់​សេដ្ឋវិទូចន្លោះ ១០២-១០៣ ពិន្ទុ។​

ការធ្លាក់ចុះប្រចាំខែ​ ៧ ពិន្ទុ គឺជាការធ្លាក់ចុះដ៏ធំបំផុត រាប់​ចាប់តាំងពីខែសីហា ឆ្នាំ ២០២១ ដែលធ្វើ​ឱ្យ​សន្ទស្សន៍ដដែល​ស្ថិត​​នៅក្នុងកម្រិតទាប​បំផុត​ក្នុងរយៈពេល​ ៨ ខែ​ រាប់តាំងពីខែមិថុនា។

ក្រៅពីនេះ ទស្សនៈរបស់អ្នកប្រើប្រាស់លើស្ថានភាព​បច្ចុប្បន្ន បានធ្លាក់ចុះ ៣,៤ ពិន្ទុ មកត្រឹម ១៣៦,៥ ពិន្ទុ នៅខែកុម្ភៈ ​ចំពេលដែល​ទស្សនៈស្តីពីលក្ខខណ្ឌទីផ្សារការងារបច្ចុប្បន្ន ក៏​បានធ្លាក់ចុះ​ជាថ្មីផងដែរ​។ ក្រុមប្រឹក្សា​និយាយ​ថា​៖ «ទិដ្ឋភាពនៃស្ថានភាពទីផ្សារការងារបច្ចុប្បន្នចុះខ្សោយ។ អតិថិជន​​មាន​ភាព​ទុទិដ្ឋិនិយម​ចំពោះ​លក្ខខណ្ឌ​អាជីវកម្ម​នា​ពេល​អនាគត និង​មិនសូវ​មាន​សុទិដ្ឋិនិយម​អំពី​ប្រាក់​ចំណូល​នា​ពេល​អនាគតនោះទេ​។ ភាពទុទិដ្ឋិនិយមអំពីទស្សនវិស័យការងារនាពេលអនាគត ក៏កាន់តែអាក្រក់ទៅៗផងដែរ​ ហើយឈានដល់កម្រិតខ្ពស់រយៈពេល ១០ ខែ»។

បើតាមក្រុមប្រឹក្សា អ្នក​ឆ្លើយ​តប​​ការ​ស្ទង់​មតិ​​​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​អតិផរណា​ ដោយ​​លើកឡើង​ច្រើន​អំពីបញ្ហា​​​ពាណិជ្ជកម្ម និង​ពន្ធ​គយ​។

មែនទែនទៅ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើ​ប្រាស់អាមេរិក​កើនឡើងក្រោយ​លោក ត្រាំ ជាប់ឆ្នោត​នៅចុងឆ្នាំ ២០២៤ ក្រោម​ក្ដីសង្ឈឹម​ថា​លោក​នឹង​ជួយបន្ធូរបន្ថយអតិផរណា​ និងការកាត់បន្ថយពន្ធជាដើម​។ យ៉ាងណា​មិញ អតិផរណា​បាន​ហក់ឡើងដល់ ៣ ភាគរយ នៅខែមករា ដែល​ខ្ពស់បំផុតក្នុងរយៈពេលជាងកន្លះឆ្នាំ។

លោក ត្រាំ បាន​ប្រកាសពន្ធ​ ២៥ ភាគរយ លើ​ទំនិញ​ម៉ិកស៊ិក និងកាណាដា, ១០ ភាគរយ បន្ថែម លើ​ទំនិញ​​ចិន​,​២៥ ភាគរយ លើ​ដែកថែប និងអាលុយមីញ៉ូមនាំចូល។ លោក​ក៏គ្រោង​ដាក់ពន្ធលើ​រថយន្ត ឱសថ និងបន្ទះឈីប​នាំចូលផងដែរ រួមជាមួយ​គោលនយោបាយពន្ធ​លើប្រទេស​ផ្សេងៗ​ទៀត​។

អ្នកជំនាញលើកឡើងថា​ ក្រៅតែពីគោលនយោបាយពន្ធ ការបណ្ដេញមន្រ្តីរាជការសហព័ន្ធ​អាមេរិកចេញពីការងារទ្រង់ទ្រាយធំ ក៏រួមចំណែក​ដល់​ការព្រួយបារម្ភសេដ្ឋកិច្ចផងដែរ ដោយ​វា​នឹង​កាត់បន្ថយ​ការចំណាយ​របស់អ្នកប្រើប្រាស់។

គួរគូស​បញ្ជាក់ថា​ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់វាស់វែងទាំងការវាយតម្លៃរបស់ជនជាតិអាមេរិកអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងទស្សនវិស័យរបស់ពួកគេសម្រាប់រយៈពេល៦ខែបន្ទាប់។ សន្ទស្សន៍​នេះ​សំខាន់ ព្រោះ​ការចំណាយរបស់អ្នកប្រើប្រាស់ រួមចំណែក​ប្រហែល​ ២,៣ នៃសកម្មភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយ​មាន​ឃ្លាំមើលយ៉ាងដិតដល់​ពីអ្នកសេដ្ឋកិច្ច​ ដើម្បីដឹង​ពីស្ថានភាព​របស់​ពួកគេ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់​អាមេរិក
ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក ធ្លាក់ចុះខ្លាំង ជុំវិញគោលនយោបាយ ត្រាំ

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងការងារ រំពឹងថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌា នឹងកាន់តែពង្រីក លើការអភិវឌ្ឍធនធានមនុស្ស និង វិស័យ TVET កម្ពុជា

ព័ត៌មានជាតិ៤ នាទីutes មុន

មជ្ឈមណ្ឌលកែច្នៃ និងនវានុវត្តន៍ និងមន្ទីរពិសោធន៍​ត្រួតពិនិត្យគុណភាព​ត្រូវបានដាក់ឱ្យដំណើការ

កីឡា១២ នាទីutes មុន

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ទទួល​បាន​រង្វាន់​ម៉ូតូ​ម្នាក់​១​គ្រឿង

ពលករ
ព័ត៌មានជាតិ១២ នាទីutes មុន

អាណាព្យាបាលពលករខ្មែរ៖ ការបញ្ចុះបញ្ចូលពល ករឲ្យចូលរួមធ្វើបាតុកម្ម ជាល្បិចខ្ចីខ្នងយុវជនចម្លងភក់របស់ក្រុមអ្នកនយោបាយប្រឆាំង

ព័ត៌មានជាតិ២១ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គិភ័យឆេះផ្សាររុង​កឿ​ ក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​ថាក់ស៊ីន​​​ប៉ុងប៉ង​ស្តារ​សន្តិភាព​​នៅ​ភាគខាងត្បូង​ប្រទេស​ដែលធ្លាប់​បះបោ​រទាមទារបំបែកខ្លួន​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទីប្រឹក្សាលោក ត្រាំ៖ សង្គ្រាមនៅអ៊ុយក្រែន មានអ្នកអុជឲ្យឆេះ កុំបន្ទោសរុស្ស៊ីតែម្ខាង

Sokha Hotels

ព័ត៌មានពេញនិយម