កីឡា
ក្រុមបញ្ជាការដ្ឋានអង្គរក្ស ទទួលបានរង្វាន់ម៉ូតូម្នាក់១គ្រឿង
ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ទទួលបានរង្វាន់ម៉ូតូម្នាក់១គ្រឿង និងប្រាក់ឧបត្ថម្ភមួយចំនួនទៀតសម្រាប់ជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំ បន្ទាប់ពីពួកគេបានឈ្នះជើងឯកលីគបាល់ទះកំពូលកម្ពុជា«តេជោលីគ» ឆ្នាំ២០២៥។

រង្វាន់ម៉ូតូ និងប្រាក់ឧបត្ថម្ភបន្ថែមមួយចំនួនទៀតជាការផ្តល់ដោយលោកបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងលោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។
បញ្ជាការដ្ឋានអង្គរក្ស បានក្លាយជាក្រុមបាល់ទះតែមួយគត់បានឈ្នះពានរង្វាន់តេជោលីគ និងជាការឈ្នះពាន២លើកជាប់គ្នា បន្ទាប់ពីពានរង្វាន់បាល់ទះលំដាប់កំពូលមួយនេះទើបត្រូវបានបង្កើតឡើងពីរឆ្នាំ។
ក្នុងនាមជាជ័យលាភីលេខ១ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ទទួលបានពានរង្វាន់ មេដាយមាស និងប្រាក់រង្វាន់ចំនួន៦០លានរៀល។ អ្វីដែលកាន់តែពិសេសសម្រាប់កីឡាករ និងក្រុមការងារគ្រូបង្វឹកគឺទទួលបានប្រាក់ឧបត្ថម្ភបន្ថែម និងរង្វាន់ម៉ូតូថ្មីសន្លាងម្នាក់១គ្រឿងថែមទៀត៕













អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ Bour Yin

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត