Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម កូរ៉េខាងត្បូង គ្រោងជំរុញសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ

បានផុស

នៅ

វៀតណាម និងកូរ៉េខាងត្បូង​នឹង​ជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ដោយចាប់ផ្តើមឡើងវិញនូវ «បណ្តាញសន្ទនាឧស្សាហកម្មនុយក្លេអ៊ែរកម្រិតអគ្គនាយកទ្វេភាគី»។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Investor កាលពីថ្ងៃអង្គារ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ​ត្រូវបាន​ស្នើឡើងនៅពេលគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង ​របស់​លោក​រដ្ឋមន្ត្រី Dukgeun Ahn បានជួបប្រជុំគ្នានៅក្រុងសេអ៊ូល ជាមួយ​គណៈប្រតិភូក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ​របស់​លោក​រដ្ឋមន្ត្រី Nguyen Hong Dien ។

ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ​ជំនួប​នេះ​ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក​Dien ទៅកាន់កូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ​ចំពេលដែល​ថ្មីៗនេះ វៀតណាមកំពុងរៀបចំដើម្បីបន្តការអភិវឌ្ឍ​ថាមពលនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។

គួរគូស​បញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ ២០២៤ វៀតណាម​បាន​អនុម័ត​បន្តគម្រោងថាមពលនុយក្លេអ៊ែរនៅខេត្ត​ Ninh Thuan ដែល​មាន​សមត្ថភាព​ផលិតអគ្គិសនីប្រមាណ ៤ ០០០ មេហ្គាវ៉ាត់ បន្ទាប់ពីការផ្អាករយៈពេល ៨ ឆ្នាំ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ បាននិយាយនៅក្នុងសេចក្តីព្រាងវិសោធនកម្មផែនការអភិវឌ្ឍន៍ថាមពល VIII (PDP VIII) ថា រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់វៀតណាម Ninh Thuan 1 អាចដំណើរការបានចាប់ពីឆ្នាំ ២០៣៥ ​យ៉ាងលឿនបំផុត។

ក្រៅតែពីកូរ៉េ មាន​ប្រទេសជាច្រើនទៀត​បានបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការជាមួយ​វៀតណាម​លើ​វិស័យថាមពលនុយក្លេអ៊ែរ ដូចជារុស្ស៊ី ជប៉ុន និងបារាំងជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម