ចរាចរណ៍
បុរសម្នាក់ សង្ស័យស្រវឹង ចូលស្ថានីយប្រេងឥន្ធនៈចតរថយន្តមួយសន្ទុះ ច្រឡំជាន់ហ្គែរ បុករះរបងការ៉ាស់សាំង
បុរសម្នាក់ សង្ស័យស្រវឹង បើករថយន្ត ១ គ្រឿង ចូលចតគេងក្នុងស្ថានីយប្រេងឥន្ធនៈ បានច្រឡំជាន់ហ្គែរបុករះរបងស្ថានីយប្រេងឥន្ធនៈ រួចហោះបុកម៉ូតូ ១ គ្រឿង និងបន្តបុកជញ្ជាំងកញ្ចក់ហាងលក់រថយន្ត ១ កន្លែង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវបេតុង(វត្តនាគវ័ន្ត) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត LEXUS RX330 ពណ៌ទឹកមាស ពាក់ផ្លាកលេខ នគរបាល 2-8668 ចូលមកចតក្នុងស្ថានីយប្រេងឥន្ធនៈ បានមួយសន្ទុះ អ្នកបើករថយន្តបានគេងក្នុងរថយន្ត ប្រហែលងើបមកវិញច្រឡំជាន់ហ្គែរ ក៏ទៅបុកនឹងរបងស្ថានីយប្រេងឥន្ធនៈ រួចហោះបុកម៉ូតូ ១ គ្រឿងទៀត ពេលកំពុងជិះកាត់ បណ្ដាលឲ្យអ្នកជិះម៉ូតូ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ព្រែវែង 1T-9424 រងរបួសស្រាល។ ចំណែករថយន្ត បានបន្តទៅបុកកញ្ចក់ហាងលក់រថយន្ត ១ កន្លែង បន្ថែមទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ត និង ម៉ូតូ ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា