Connect with us

ព័ត៌មានអន្ដរជាតិ

តវ៉ា​​នៅ​​បាង​កក​យប់ថ្ងៃសៅរ៍​​​ទាំង​​អ្នក​​តវ៉ា​ និង​​​ប៉ូលិស​​ជាង​​៣០​នាក់​របួស​

បានផុស

នៅ

មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​បន្ទាន់​បាន​និយាយនៅ​ថ្ងៃ​អាទិត្យ ទី​២១ ខែ​មីនា ថា ជន​ស៊ីវិល​ និង​​ប៉ូលិស​ជាង​៣០​នាក់​បាន​របួស​ក្នុង​ការ​តវ៉ា​នៅ​ទី​ក្រុង​បាងកក បន្ទាប់​ពី​ប៉ូលិស​បាន​ប្រើកាណុង​ទឹក ឧស្ម័ន​ទឹក​ភ្នែក និង​បាញ់​គ្រាប់​ជ័រ​ដើម្បី​បំបែក​ការ​ជួប​ជុំ​ពេល​យប់ថ្ងៃសៅរ៍។

វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គមបានបង្ហាញ​ពី​​កម្លាំង​​ប៉ូលិស​បាន​វាយ និង​ទះ​កំផ្លៀង​​អ្នក​តវ៉ា​។​ អ្នក​ខ្លះ​​​បាន​រត់​គេច​​ចេញ​ពី​ប៉ូលិសក្នុង​ការ​បង្ក្រាប​កុបកម្មនោះ​ ហើយ​អ្នក​ខ្លះ​បាន​រត់​ចោល​ប៉ូតូ​របស់​ពួក​គេ​ទៀត​ផង។ វីដេអូ​ផ្សេង​ទៀត​បង្ហាញ​​អ្នក​តវ៉ា​បាន​រត់​គេចចេញ​​ពី​ឧស្ម័ន​ទឹក​ភ្នែក​នៅ​ភោជនីយដ្ឋាន McDonald មួយ​កន្លែង។

មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​បន្ទាន់ Erawan បាន​និយាយ​ថា មន្ត្រី​ប៉ូលិស​១៣​នាក់ និង​​ជន​ស៊ីវិល​២០​នាក់​បាន​របួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​អាទិត្យ ប៉ូលិស​បាន​និយាយ​ថា សកម្មភាព​បង្ក្រាប​របស់​ពួក​គេ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ និង​ថា អ្នក​តវ៉ា​២០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពីការ​បំពានច្បាប់ប្រមូល​ផ្តុំ​ជា​សាធារណៈ និង​ប្រមាថ​ព្រះ​មហាក្សត្រ។

អធិការ​រង​ប៉ូលិស​ក្រុង​បាងកកលោក Piya Tavichai បាន​និយាយ​ថា ៖«អំពើ​ហិង្សា​បាន​កើត​ចេញ​ពី​ភាគី​អ្នក​​តវ៉ា ហើយ​ប៉ូលិស​ត្រូវ​តែ​ការពារ​ច្បាប់ និង​ការពារ​ទ្រព្យ​សម្បត្តិ​រដ្ឋ»។

ប៉ុន្តែ​ក្រុម​តវ៉ា​បាន​បដិសេធ។

សកម្មជន​តតវ៉ា​អាយុ​២៧​ឆ្នាំ​ Rukchanok Srinork ដែល​បាន​ចូល​រួម​ការ​ជួប​ជុំ​និយាយ​ថា ៖«ហិង្សា​បាន​កើត​ចេញ​ពី​ប៉ូលិស​ជា​អ្នក​បង្ក​មុន ដោយ​ប្រើ​ឧស្ម័ន​ទឹក​ភ្នែក និង​បាញ់​កាណុង​ទឹក មុន​ពេល​អ្នក​តវ៉ា​​​ធ្វើ​អ្វី​មួយ។​ ពួក​គេ​មាន​មួក​សុវត្ថិភាព មាន​ខែល​ការពារ ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ហ្វូង​មនុស្ស​ត្រឹម ប្រសិន​បើ​មាន​ដុំ​ថ្មី គប់​ត្រូវ​ខែល​បាត់​ហើយ»។

ព្រះឆាយា​លក្ខណ៍​របស់​ស្តេច​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​នៅ​កន្លែងតវ៉ាកាល​ពី​យប់​ថ្ងៃសៅរ៍ ដែល​មាន​មនុស្ស​ជាង​១​ពាន់​នាក់​ជួប​ជុំ​គ្នា។

ការ​តវ៉ា​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ក៏​បាន​ឃើញ​អ្នក​តវ៉ា​មួយ​ក្រុម និង​ប៉ូលិស​រង​របួស​ដែរ។

ចលនា​តវ៉ា​យុវជន​នៅ​ប្រទេស​ថៃ​បាន​លេច​ឡើង​កាល​ពី​ឆ្នាំ​មុន និង​បាន​បង្ក​ជា​បញ្ហា​​ប្រឈម​ធំ​បំផុត​​សម្រាប់​រដ្ឋាភិបាលរបស់លោក​នាយក​រដ្ឋ​មន្ត្រី ប្រាយុទ្ធ ចាន់ អូចា ដែល​បាន​ចូល​និវត្តន៍​ពី​អគ្គមេ​បញ្ជាការ​កង​ទ័ព​ដែល​បាន​កាន់​កាប់​អំណាច​ក្នុង​ឆ្នាំ​២០១៤​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត។

អ្នក​តវ៉ា​បាន​និយាយ​ថា លោក​​នាយក​រដ្ឋ​មន្ត្រី​បាន​បង្កើត​យន្តការ​ការ​ពារ​​ចំពោះ​ការ​បង្កើត​របប​យោធា-រាជានិយម​ និង​រក្សា​គាត់​ឲ្យ​កាន់​អំណាច បន្ទាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​២០១៩​មួយ។ លោក​ប្រាយុទ្ធ និង​អ្នក​គាំទ្រ​បាន​បដិសេធ​នឹង​ការ​អះ​អាង​នេះ។

អ្នក​តវ៉ា​បាន​ទាម​ទារ​ឲ្យ​កំណែ​ទម្រង់​របប​រាជា​ធិបតេយ្យ​ដែល​រំលោភ​ប្រពៃណី​ ដោយ​និយាយ​ថា រដ្ឋធម្មនុញ្ញ​ដែល​បាន​ធ្វើ​សេចក្តី​ព្រាង​ដោយយោធា បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​បាន​ផ្តល់​អំណាច​​ឲ្យ​ស្តេ​ច​ច្រើន​លើស​លប់​ពេក។

ព្រះ​បរម​រាជវាំង ដែល​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​អាទិត្យបាន​ជៀស​វាង​ការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល​ទៅ​លើ​ការ​តវ៉ា។ រដ្ឋាភិបាល​និយាយ​ថា ការ​រិះ​គន់​ព្រះ​មហា​ក្សត្រ​គឺ​ខុស​ច្បាប់ និង​មិន​សមរម្យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Bangkorkpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

លោក ត្រាំ៖ សមាជិក​ណាតូ គួរ​បង្កើន​ប្រាក់​ការពារ​ជាតិ​ឲ្យ​ដល់ ៥% នៃ GDP

នយោបាយ១៣ នាទីutes មុន

ក្រុមយុវជនកម្ពុជា ប្រកាសប្តេជ្ញាការពារសមិទ្ធផលនានារបស់ជាតិដែលកើតចេញពីថ្ងៃជ័យជម្នះ ៧មករា

សេដ្ឋកិច្ច១៥ នាទីutes មុន

សហគមន៍កសិកម្មទំនើបបន្លែត្រាំកក់ គ្រោងបន្ថែមផ្ទះសំណាញ់ ១០០ ខ្នង ដើម្បីធានាការផ្គង់លើទីផ្សារ

ព័ត៌មានជាតិ២៥ នាទីutes មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ជីវិតកម្សាន្ដ២៥ នាទីutes មុន

លេចវត្តមានតារាភាពយន្តជើងចាស់ ទូច វលក្ខណ៍ មកស្រុកខ្មែរ ក្រោយបាត់មុខពីសិល្ប:យូរឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម