Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បង្ហោះ​វីដេអូ AI មួយ​ពាក់ព័ន្ធ​នឹង​គម្រោង​កែប្រែ​ហ្គាហ្សា​ទៅ​ជា​តំបន់​កម្សាន្ត

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​បង្ហោះ​វីដេអូ​មួយ​ ដែលបង្កើតដោយ​បច្ចេកវិទ្យា AI នៅលើ​​បណ្ដាញ​សង្គម​នៅ​ថ្ងៃពុធ​ទី​២៦​កុម្ភៈ​នេះ ដែលបង្ហាញពីចក្ខុវិស័យ​អំពីអនាគតដ៏មានសក្តានុពលរបស់​តំបន់​ហ្គាហ្សា ក្រោម​ផែនការដែលបានស្នើឡើង​​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ក្នុង​ការ​ផ្លាស់ទី​លំនៅ​ប្រជាជន​ប៉ាឡេស្ទីន​ចេញ​​ពី​ហ្គាហ្សា​ទៅ​កាន់​ប្រទេស​អារ៉ាប់​ជិត​ខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូនោះ​បង្ហាញពីការជប់លៀងឥតឈប់ឈរ និង​ប្រាក់ដុល្លារ នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ ហើយ​ក៏មានរូបសំណាកពណ៌មាសរបស់លោក ត្រាំ ផង​ដែរ។ ចំណែក​ឯ​ប៉ារ៉ូល​​ចម្រៀង​ត្រូវ​បាន​ច្រៀង​ថា៖ «គ្មានផ្លូវរូងក្រោមដី។ គ្មានការភ័យខ្លាចទៀតទេ។ “Trump Gaza” ទីបំផុតនៅទីនេះ។ “Trump Gaza” ភ្លឺចែង​ចាំង អនាគតពណ៌មាស ពន្លឺថ្មី។
ពិធីបុណ្យ និង​ការ​រាំរែក។ កិច្ចព្រមព្រៀងបានបញ្ចប់ “Trump Gaza” ជាប់​លេខមួយ»។

ការបង្ហោះនេះ កើតឡើងចំពេលមានការពិភាក្សាជាបន្តបន្ទាប់អំពីការចូលរួមរបស់អាមេរិកនៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពមជ្ឈិមបូព៌ា និងផែនការកសាង​ហ្គាហ្សា​ឡើងវិញ ខណៈ​ក៏​មាន​ការ​រិះគន់​​យ៉ាង​ខ្លាំង​ផង​ដែរ​ពី​អន្តរជាតិ ជា​ពិសេស​គឺ​បណ្ដា​ប្រទេស​អារ៉ាប់​ដែល​មិនយល់​ស្រប​ចំពោះ​ចំណាត់ការ​របស់​លោក ត្រាំ។

លោក ត្រាំ ធ្លាប់​បានស្នើ​កាល​ពី​ថ្ងៃទី​២៥​ខែមករាថា អេហ្ស៊ីប និងហ្ស៊កដានី គួរតែទទួលយកជនជាតិប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា។ ក្រោយមក លោក​បានស្នើ​ឲ្យ​អាមេរិកកាន់កាប់តំបន់ហ្គាហ្សា និង​ផ្លាស់ទីលំនៅអចិន្ត្រៃយ៍របស់ជនជាតិប៉ាឡេស្ទីនចេញពី​ហ្គាហ្សា​ដោយគ្មានសិទ្ធិត្រឡប់មកវិញ​ទេ។

ក្រុមសិទ្ធិមនុស្ស និង​អង្គការ​សហ​ប្រជាជាតិ បាន​ចាត់​ទុក​ទង្វើ​នេះ​គឺ​ជា​ការបោសសម្អាតជនជាតិភាគតិច និង​បាន​ថ្កោលទោស​​ចំពោះ​​ការលើកឡើងរបស់លោក ត្រាំ។

ក្រុម​រដ្ឋអារ៉ាប់ ក៏​បានច្រានចោលផែនការ​របស់លោក ត្រាំ ក្នុង​ការ​គ្រប់គ្រង​តំបន់​ហ្គាហ្សា និង​ការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន​​ទៅ​កាន់​ប្រទេស​ផ្សេង។

សូម​បញ្ជាក់​ថា ហ្គាហ្សាគឺជាជ្រោយដ៏តូចមួយដែលមានផ្ទៃដីប្រហែល ៣៦៥គីឡូម៉ែត្រក្រឡា ជាប់ព្រំដែនអ៊ីស្រាអែលនិងអេហ្ស៊ីប ហើយម្ខាងទៀតបែរមុខទៅសមុទ្រមេឌីទែរ៉ាណេ។ វាជាទឹកដីមួយក្នុងចំណោមទឹកដីប៉ាឡេស្ទីនចំនួនពីរ ដែលមួយទៀតគឺ West Bank ជាប់ព្រំដែនហ្ស៊កដានី ប៉ុន្តែត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់

អគ្គិភ័យ
ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះផ្សាររុង​កឿ​ ក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ទីបំផុត អ៊ុយក្រែនព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ​ខណៈ ហ្សេលេនស្គី នឹងទៅវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ច​ព្រមព្រៀង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ថាក់ស៊ីន​​​ប៉ុងប៉ង​ស្តារ​សន្តិភាព​​នៅ​ភាគខាងត្បូង​ប្រទេស​ដែលធ្លាប់​បះបោ​រទាមទារបំបែកខ្លួន​​

Sokha Hotels

ព័ត៌មានពេញនិយម